Cambodian Start Up Journey ឆ្លើយតបនឹង “គន្លឹះក្នុងការរក្សាភាពរីកចម្រើនរបស់ក្រុមហ៊ុន”

វេទិកាពិភាក្សាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ  និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធឡើងសារជាថ្មីកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧  ថ្មីៗកន្លងទៅនេះ នៅភោជនីយដ្ឋានផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម។ 

ជាមួយវេទិកាពាណិជ្ជកម្មនៅក្នុងខែមេសានេះ កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្រោមប្រធានបទឆ្លើយតប ទៅនឹងសំណួរ “តើត្រូវធ្វើដូចម្តេចដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?”ដោយមានការអញ្ជើញចូលរួម ផ្តល់យោបល់ និងពិភាក្សាដោយវាគ្មិនចំនួនពីររូបគឺ លោក យក់ ចំរើនរិទ្ធ អគ្គនាយកនៃក្រុមហ៊ុនធានា រ៉ាប់រង  FORTE និងលោក ជា សារិន អគ្គនាយកនៃក្រុមហ៊ុនចំប៉ី ស្ប៉ា (Champei Spa) ព្រមទាំង មានការសម្របសម្រួលផងដែរដោយលោក ឱ រតនា ប្រធានផ្នែកលក់ និងទីផ្សារនៃភោជនីយដ្ឋាន ផាកកាហ្វេ។ មិនខុសពីវេទិកាមុនៗ វេទិកានេះមានបង្ហាញនូវវត្តមាននៃដៃគូសហការ និងអ្នកចូលរួម ទូទៅសរុបជាង ៥០នាក់។

គួរបញ្ជាក់ថា វេទិកានេះត្រូវបានចែករំលែកយ៉ាងពិសេសដោយយោងទៅតាមបទពិសោធន៍ក្នុងអាជីវកម្ម ផ្ទាល់របស់វាគ្មិនទាំងពីររូប និងផ្តោតសំខាន់តែម្តងទៅលើ “បញ្ហា និងផលលំបាកនៃការរក្សាភាព រីកចម្រើនរបស់ក្រុមហ៊ុន ដំណោះស្រាយយោងទៅតាមបញ្ហាជាក់ស្តែង ក៏ដូចជាការបកស្រាយយ៉ាងច្បាស់ អំពីកត្តា ព្រមទាំងសំណួរជាច្រើនដែលទាក់ទងនឹងបញ្ហា និងយុទ្ធសាស្ត្រក្នុងការដោះស្រាយនីមួយៗ ផងដែរ”។  

កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារ RHB ក្រុមហ៊ុន Coca Cola និង ក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការឧបត្ថម្ភដោយ Kofi ក្រុមហ៊ុនធានារ៉ាប់រង FORTE និង ក្រុមហ៊ុន ចំប៉ី ស្ប៉ា ក៏ដូចជាគាំទ្រពី CIC, YEAC និង JCI Cambodia ដោយមានដៃគូផ្សព្វផ្សាយ ដូចជា ហេលស៍ថាមខប Impact, F&B Pub, Stuff កាសែតឡារ៉ែន សប្បាយ និងKhmerTimes។ 

ដោយ Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ ដូច្នេះសម្រាប់លោកអ្នក ដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់