៥ ចំណុចដែលស្រ្តីគួរពិចារណាមុននឹងធ្វើការលាបពណ៌សក់ព្រឿងៗ

សព្វថ្ងៃនេះ ការលាបពណ៌សក់បានក្លាយជាទង្វើមួយដ៏ពេញនិយម​ជាពិសេសចំពោះយុវវ័យ ហើយក្នុងនោះក៏ឃើញថាក្នុងនោះ គឺជាមិត្តនារីផងដែរ។ លទ្ធផលដែលពួកគេនឹងទទួលបានអាចជាអ្វីដែលគាប់ចិត្ត ហើយជួនកាលក៏ធ្វើឲ្យគេខកចិត្តផងដែរ។ ហេតុនេះហើយមុននឹងសម្រេចចិត្តធ្វើវានោះ អ្នកចាំបាច់ត្រូវពិចារណាឲ្យបានម៉ត់ចត់ ពិសេសលើចំណុចទាំង៥ខាងក្រោមនេះ៖

1. អ្នកអាចនឹងឃើញតារាល្បីៗដែលបានធ្វើការលាបពណ៌សក់ពេញទាំងអស់ដែលមើលទៅស្រស់ស្អាត​ ហើយគួរឲ្យទាក់ទាញជាទីបំផុតដែលជាហេតុជម្រុញអ្នកឲ្យចង់ធ្វើដូចជាពួកគេដែរ។ បើទោះជាមើលទៅមានលក្ខណៈប្លែកខ្លាំងដោយសារតែបម្រែបម្រួលស្ទើរតែទាំងស្រុងនេះក៏ដោយ សម្រាប់សក់ដែលមិនធ្លាប់លាបពីមុនសោះ អាចនឹងជាបទពិសោធន៍មួយដែលទាមទារនូវការត្រៀមចិត្តទុកជាមុន ជាមួយនឹងចំណាយច្រើន ហើយលទ្ធផលអាចនឹងមិនដូចនឹងអ្វីដែលខ្លួនបានរំពឹងទុកឡើយ។​ សម្រាប់សក់បែបនេះ អ្នកគួរចាប់ផ្តើមពីការលាបពណ៌ឆ្កឹះមួយដុំៗនៅខាងក្រោម ឬ ត្រង់ដុំណាមួយនៅចំហៀង ឬសក់មុខដែលបានកាត់។

2. គួរចាប់ផ្តើមពីការលាបបែបឆ្កឹះៗ៖ សម្រាប់នារីដែលមានសក់ពណ៌ខ្មៅខ្លាំង និងពណ៌រាងទង់ដែង ការលាបពណ៌ពេញមួយក្បាលតែម្តងជាការប្រថុយមួយ។​ អ្វីដែលអ្នកត្រូវធ្វើមិនត្រឹមតែជាការជ្រើសរើសពណ៌ដែលខ្លួនចូលចិត្ត ហើយជះវាលើសក់សេះរបស់អ្នកនោះទេ។ ជំហានដំបូង អ្នកត្រូវធ្វើឲ្យក្លាយជារាងសសិន ដើម្បីឲ្យបានពណ៌ដែលភ្លឺដូចដែលអ្នកចង់បាន។ សក់ចាំបាច់ត្រូវមានរន្ធច្រើន ដើម្បីអាចស្រូបពណ៌បាន ហើយនៅពេលដែលអ្នកធ្វើឲ្យមានពណ៌រាងសនោះ អ្នកនឹងច្រានចេញនូវម៉ូលេគុលពណ៌ដែលមានស្រាប់នៅលើសក់របស់អ្នក​ ក្រោយមកទើបអ្នកដាក់ពណ៌ថ្មីចូល។

3. ពណ៌ដែលអ្នកឃើញមិនមែនជាពណ៌ដែលអ្នកនឹងទទួលនោះទេ៖ វាស្រដៀងទៅនឹងពាក្យដែលគេនិយាយថា “កុំមើលវាយមនុស្សតាម
សម្បកក្រៅ ឬ កុំវាយតម្លៃសៀវភៅតាមក្រប”ពណ៌ដែលអ្នកឃើញនៅលើប្រអប់ថ្នាំសក់នោះ រាងឌិតជាងពណ៌ ដែលនឹងលេចចេញលើ
សក់របស់អ្នក ដោយសារសក់ត្រូវការម៉ូលេគុលពណ៌ជាច្រើន ដើម្បីឲ្យចេញពណ៌ឌិត។ ប្រសិនបើអ្នកធ្វើវាដោយខ្លួនឯងត្រូវប្រាកដថាខ្លួនអ្នកបានទិញ​ត្រឹមត្រូវ។ តែប្រសិនបើអ្នកជួបជាមួយនឹងអ្នកជំនាញនោះអ្នកអាចគ្រាន់តែប្រាប់គេទៅហើយគេអាចនឹងធ្វើការជ្រើសរើសបានល្អជាងអ្នក។

4. ពិចារណាឡើងវិញពីទម្លាប់នៃការថែរក្សាសក់៖ សក់ដែលលាបពណ៌ពិតជាត្រូវការការថែទាំឌិតដល់ជាងសក់ធម្មជាតិ។ ហេតុនេះហើយ ផលិតផលសម្រាប់សក់នឹងមានការផ្លាស់ប្តូរជាមួយនឹងសភាពនៃសក់របស់អ្នកដែរ។ វាពិតជាត្រឹមត្រូវពិសេសចំពោះសាប៊ូដែលអាចនឹងបំផ្លាញនូវពណ៌សក់ដែលទើបនឹងលាបថ្មីរបស់អ្នក។ អ្នកជំនាញបានធ្វើការណែនាំឲ្យប្រើប្រភេទសាប៊ូដែលមិនមានស៊ុលផាត ព្រោះវាអាចរក្សាពណ៌ឲ្យនៅជាប់បានយូរ។ បើទោះជាអ្នកប្រើប្រាស់សាប៊ូដែលការពារការសាបពណ៌ក៏ដោយ ពណ៌នឹងសាបបន្តិចម្តងៗ រាល់ពេលដែលអ្នកកក់ម្តងៗ​ ដូច្នេះហើយ អ្នកគួរតែបន្លាយពេលវេលានៃការកក់សក់(កុំកក់ញឹកពេក)។ សាប៊ូដែលគួរប្រើ គឺ dry shampoo។

5. ការរក្សាពណ៌ឲ្យនៅជាប់មិនមែនជារឿងងាយស្រួលនោះទេ៖  វាជារឿងមួយដែលមិនអាចចៀសបាន ដោយពណ៌នោះនឹងសាបទៅវិញ។ បើអ្នកចង់បានពណ៌ជាប់នោះ វាមិនជារឿងងាយនោះទេ។  បើអ្នកកក់សក់មួយ ទៅពីរដង ក្នុងមួយសប្តាហ៍អ្នកត្រូវទៅសាឡនរៀងរាល់ ២សប្តាហ៍ ដើម្បីឲ្យពណ៌នៅជាប់បានយូរ។ តែបើអ្នកកក់ញឹកញាប់ជាងនេះ អ្នកត្រូវទៅម្តងក្នុងមួយសប្តាហ៍ ដែលអាចនឹងធ្វើឲ្យអ្នករវល់ ហើយក៏ចំណាយប្រាក់ច្រើនផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់