មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងប្រារពពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងប្រារពពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ខួបលើកទី៤ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២:00 រសៀល ដល់ម៉ោង៦:00ល្ងាចនៅឧបដ្ឋានសាលា វត្តរាជបូណ៍ ក្រុងសៀមរាប ក្រោមការផ្តួចផ្តើមរបស់ ព្រះមហាវិមលធម្ម ពិន សែម សិរិសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅ ខេត្តជាច្រើននាក់។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញសម្តេចទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ចូលរួមបរិច្ចាគថវិកាដើម្បី រួមចំណែកជួយទ្រទ្រង់ក៏ដូចជា ជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យ កំពុងជួបប្រទះ ព្រមទាំងជួយផ្សព្វផ្សាយបន្តអំពីកង្វះខាតរបស់មន្ទីរពេទ្យ

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ទូរស័ព្ទ 012  725 745/ 017 912 618/ 017 778 678។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

ពាក្យទាក់ទង


មតិយោបល់