ដំណើរនៃការផ្តួចផ្តើមអាជីវកម្មថ្មី

ដើម្បីជាការចូលរួមចំណែកមួយផ្នែកក្នុងការលើកស្ទួយនូវការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា Park Café រួមសហការជាមួយនឹង Educational Development Institute បានរៀបចំនូវវេទិកាស្តីអំពីការផ្តើមអាជីវកម្ម ដោយផ្តោតសំខាន់លើប្រធានគួរឲ្យចាប់អារម្មណ៍ផ្សេងៗ និងបានបែងចែកប្រធានបទទាំងនោះទៅតាមខែនីមួយៗក្នុងរយៈពេលមួយឆ្នាំពេញតែម្តង។

ក្នុងនោះផងដែរ សិក្ខាសាលាលើកទី១ប្រចាំឆ្នាំ២០១៧នេះ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ គឺ នៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥:៣០ ដល់ម៉ោង០៨ :០០ ល្ងាច ជាមួយនឹងវត្តមាននៃវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។

ប្រធានបទពិភាក្សាសម្រាប់សិក្ខាសាលាលើកនេះ រួមមាន៖
-វិធីសាស្រ្តក្នុងការផ្តើមអាជីវកម្ម
-យុទ្ធសាស្រ្តក្នុងការរៀបចំគម្រោងអាជីវកម្ម
-និន្នាករទីផ្សារ និងទីផ្សារបច្ចុប្បន្ន
-យុទ្ធសាស្រ្តក្នុងការស្វែងរកឥណទានសម្រាប់ផ្តើមអាជីវកម្ម
-ជួបជាមួយអ្នកជំនាញផ្តល់ឥណទាន

ទាំងនេះសុទ្ធតែជាគន្លឹះដ៏មានគុណប្រយោជន៍សម្រាប់សហគ្រិន អនាគតសហគ្រិន និងអ្នកមានគំនិតផ្តើមអាជីវកម្មថ្មីនាពេលអនាគត ជាពិសេស គឺ ចាប់ផ្តើមដោយទទួលបានការផ្តល់ជូននូវឥណទាន។

តម្លៃសំបុត្រសម្រាប់ចូលរួម គឺត្រឹមតែ ១៥ដុល្លាប៉ុណ្ណោះ និងមានរាប់បញ្ចូលនូវអាហារសម្រន់ជាលក្ខណៈ Cocktails Reception ផងដែរ…សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012​ 232 823 ​/ 077​ 67​6 423

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់