៧ ចំណុច ដើម្បីកាត់បន្ថយស្ត្រេស និងឈប់អន្ទះសារ បានយ៉ាងឆាប់រហ័ស

ស្ត្រេស និងអន្ទះសារ គឺជាបញ្ហាសុខភាព ដែលប្រជាពលរដ្ឋខ្មែរទូទៅ កំពុងតែជួបប្រទះរាល់ថ្ងៃ ប៉ុន្តែ ពួកគាត់ទាំងនោះ មិនបានដឹងថា វាជាជំងឺដែលកំពុងគម្រាមកំហែង ដល់សុខភាពពួកគាត់ឡើយ។ ស្ត្រេស ជាស្ថានភាពមួយ ដែលទាមទារការព្យាបាល ពីព្រោះ បើទុកយូរទៅវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ អាចនឹងកើតឡើងជាមិនខានឡើយ។ 

ជាការពិត ការផ្លាស់ប្តូរតែបន្តិចបន្តួចប៉ុណ្ណោះ អាចដោះស្រាយបញ្ហាទាំងនេះបាន។​ ថ្ងៃនេះ គេហទំព័រសុខភាព Healthtime យើងខ្ញុំ សូមលើកយកគន្លឹះងាយៗចំនួន ដើម្បីជួយឲ្យបងប្អូនទាំងអស់ ចាកផុតពីស្ថានភាពអន្ទះសារ ក៏ដូចជាស្ត្រេសនេះបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកធ្វើតាមការណែនាំ។

. ដាក់ផែនការឲ្យច្បាស់លាស់ ហើយបញ្ចប់ការងារតាមលំដាប់លំដោយ ដើម្បីធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង

. កុំបង្ខំចិត្តធ្វើការងារហួសកម្លាំង (ដាក់ផែនការតែពីរ បី ឬច្រើននេះ ប៉ុន្តែ ត្រូវមើលសមត្ថភាពរបស់អ្នកសិន បើអ្នកចេះតែដាក់ ហើយធ្វើមិនបាន ស្ត្រេសនឹងកើតឡើងភ្លាម)

. ត្រូវទទួលស្គាល់ថា គ្មាននរណាអស្ចារ្យ ឬល្អឥតខ្ចោះនោះទេ ហើយគ្រប់ពេលដែលអ្នកបរាជ័យ ឬធ្វើការងារមិនបានសម្រេច អ្នកត្រូវគិតថា អ្នកខំប្រឹងអស់ពីសមត្ថភាពហើយ ធ្វើម៉េចបើលទ្ធផល មិនដូចការរំពឹងគិត ១០០ ភាគរយនោះ

. រៀនទទួលស្គាល់ការពិត ហើយកុំចង់ឈ្នះ អ្វីដែលអ្នកមិនអាចធ្វើបានច្រើនពេក

. រីករាយ និងប្រារព្ធពិធីស្វាគមន៍ ចំពោះជោគជ័យតូចតាចរបស់អ្នក ដើម្បីជាការលើកទឹកចិត្ត ក្នុងការបន្តការងារទៅមុខទៀត

. ញ៉ាំអាហារមានសុខភាពល្អ ហើយហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយស្ត្រេស និងសម្ពាធការងារ

. ស្វែងរកជំនួយ ឬអ្នកប្រឹក្សាយោបល់ជំនាញ ប្រសិនបើអ្នកគិតថា អ្នកមិនអាចដោះស្រាយវាដោយខ្លួនឯងបានទេ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់