អ៊ីចឹងតើ...បានជានារីជនជាតិជប៉ុនស្រស់ស្អាត ហើយមានរាងស្វែល គួរឲ្យខ្នាញ់ម្លេះ!

ប្រទេសនីមួយៗសុទ្ធតែមានអ្វីប្លែក និងគួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យមនុស្សទូទាំងសកលលោកស្ងើចសរសើរ។ តាមប្រពៃណីនិងទំនៀមទម្លាប់របស់ប្រទេសនីមួយៗ វាក៏មានដូចជា របៀបរស់នៅប្រចាំថ្ងៃ និងអ្វីច្រើនទៀត ដែលអ្នកត្រូវរៀនសូត្រផងដែរ។ ឧទាហរណ៍ ប្រទេសឥណ្ឌាមានយូហ្កា និងក្បួនថ្នាំបូរាណ ដើម្បីបង្អួតពិភពលោក។ អ៊ីចឹង តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីនារីជនជាតិជប៉ុនស្រស់ស្អាត ហើយមិនងាយចាស់?

ជាការពិត អាចនិយាយបានថា ជនជាតិជប៉ុនទាំងប្រុស ទាំងស្រី ភាគច្រើន មានស្បែកស្រស់ស្អាត ហើយមិនងាយចាស់នោះទេ ហើយបើនិយាយរូបរាងវិញ គឺស្រឡូន គួរឲ្យខ្នាញ់តែម្តង។ បើចង់ដឹង អ្នកគួរតែមើលទម្លាប់នៃការរស់នៅរបស់ពួកគេហើយ ៖

· ពួកគេញ៉ាំតែបៃតង ពីព្រោះ វាជាអង់ទីអុកស៊ីដង់ ដែលជួយពន្យារភាពចាស់ជរា។ វាក៏ជួយការពារប្រឆាំងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ ជនជាតិជប៉ុនតែងតែញ៉ាំតែបៃតងមួយ ឬពីរពែងជាប្រចាំថ្ងៃ។
· ពួកគេចូលចិត្តអាហារសមុទ្រ ច្រើនជាងសាច់មាន់ សាច់ជ្រូក និងសាច់គោ។ ជាការពិត សាច់ក្រហម ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលាក ជំងឺធាត់ លើសទម្ងន់ និងការឡើងកូឡេសស្តេរ៉ូល។
· ជនជាតិជប៉ុនចូលចិត្តត្រីសាលម៉ុន ត្រីធូណា និងបង្គា។ ត្រី ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កាបី។
· ជនជាតិជប៉ុនញ៉ាំអាហារប្រើមេ ដូចជា kimchi, tempeh, miso, sauerkraut, kombucha និង kefir ដែលវាសំបូរអង់ស៊ីម វីតាមីន និងប្រូប្យូទិក ព្រមទាំងបង្កើនបាក់តេរីល្អៗ ក្នុងក្រពះពោះវៀន។
· ជនជាតិជប៉ុនដើរច្រើនបំផុត ការដើរអាចកាត់បន្ថយស្រ្តេស និងជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ និងស្រស់ស្អាត។
· ជនជាតិជប៉ុនភាគច្រើនហាត់ក្បួនការពារខ្លួន ដូចជា ការ៉ាត់តេ យូដូ និងអាគីដូជាដើម ដែលជាហេតុធ្វើឲ្យពួកគេ មានរាងកាយស្រស់ស្អាត រឹងមាំ ងាយបត់បែន និងពូកែអត់ទ្រាំ។
· ជនជាតិជប៉ុនញ៉ាំអាហារតិចៗ ប៉ុន្តែ មានគុណភាព និងមានសុខភាពល្អ។
· ពួកគេចូលចិត្តសមាធិ និងសម្រួលអារម្មណ៍ ដើម្បីកាត់បន្ថយស្រ្តេស និងសម្ពាធការងារ។ ត្រូវចងចាំថា បើគ្មានភាពតានតឹង គុណភាពជីវិតរស់នៅរបស់អ្នក នឹងកើនឡើង៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

ពាក្យទាក់ទង


មតិយោបល់