ស្រ្តីមានផ្ទៃពោះ ត្រូវនៅឲ្យឆ្ងាយពី “គ្រឿងសម្អាង” មែនទេ?

ការប្រើប្រាស់ ឬប៉ះពាល់ទៅនឹងសារធាតុគីមីមួយចំនួន គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។
 
ដូចដែលអ្នកបានដឹងហើយថា ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយ ដែលអ្នកត្រូវយកចិត្តទុកដាក់ និងលះបង់រឿងរ៉ាវជាច្រើន ដើម្បីសុខភាពកូនរបស់អ្នក។ សូម្បីតែចំណីអាហារមួយចំនួន ដែលអ្នកធ្លាប់ញ៉ាំ ក៏មិនប្រាកដថា អាចញ៉ាំបានដែរក្នុងពេលនេះ។ក្រៅពីនេះ គ្រឿងសម្អាង គឺជាក្តីកង្វល់បន្ទាប់ សម្រាប់ស្រ្តីមានផ្ទៃពោះ ពីព្រោះ អ្នកប្រហែលជាត្រូវនៅឆ្ងាយបន្តិចពីរបស់ទាំងនេះ។
 
សារធាតុទៅបង្អាក់ប្រព័ន្ធអង់ដូគ្រីន
ចូរនៅឲ្យឆ្ងាយពីសារធាតុនេះ ពីព្រោះ វាអាចទៅរំខានដល់អ័រម៉ូនរបស់អ្នក ហើយវាពិតជាមានគ្រោះថ្នាក់ណាស់ សម្រាប់ស្រ្តីមានផ្ទៃពោះ។ សារធាតុទាំងនោះមានដូចជា BPA, Atrazine, Phthalates, Dioxin និង Perchlorate។
 
សារធាតុទាំងនេះ អាចប៉ះពាល់អ្វីខ្លះ ចំពោះទារកក្នុងផ្ទៃ?

វានឹងទៅរាំងស្ទះដល់ប្រព័ន្ធអង់ដូគ្រីន ដែលជាហេតុធ្វើឲ្យទារកកើតខុសធម្មតា មានដុំសាច់ ឬមិនលូតលាស់ជាដើម។ និយាយទៅ គឺវានឹងទៅរំខានសកម្មភាពរបស់អ័រម៉ូន។
 
សារធាតុទាំងនេះ មាននៅក្នុងផលិតផលអ្វីខ្លះ?
 វាមានស្ទើរតែគ្រប់ផលិតផលគ្រឿងសម្អាងទៅហើយ ដូចជាទឹកអប់ ឡេលាបខ្លួន និងម្សៅជាដើម។ បើអ្នកចង់ប្រើប្រាស់ផលិតផលណាមួយ ត្រូវមើលលើគ្រឿងផ្សំរបស់វាជាមុនសិន ហើយបើអាច ផលិតផលធម្មជាតិ គឺជាជម្រើសដ៏ល្អ។
 
ប្រការល្អបំផុត​ គឺអ្នកគួរតែសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ថាតើផលិតផលណា ដែលអ្នកអាចប្រើប្រាស់បាន សូម្បីតែក្រែមលាបមាត់ ថ្នាំលាបសក់ ម្សៅផាត់មុខ និងឡេជាដើម៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់