ជំងឺមហារីកហ្នឹងម៉េចវិញ?

Q : ខ្ញុំបាទអាយុ៣០ឆ្នាំ រស់នៅខេត្តសៀមរាប។ តើជំងឺមហារីកនេះបណ្តាលមកពីមូលហេតុអ្វី? តើវាកើតឡើងដោយសារវីរុស បាក់តេរី ឬមេរោគផ្សេងទៀត?

A : មានកត្តាមួយចំនួនដែលអាចបង្កឲ្យកើតជំងឺមហារីក ដែលមូលហេតុទាំងនោះមានជាគោលដូចជា៖

•វីរុស ឬបាក់តេរី៖
-    វីរុសរលាកថ្លើមប្រភេទបេ និងសេ ឲ្យកើតជំងឺមហារីកថ្លើម។
-    វីរុស Human papillomavirus (HPV) ឲ្យជាជំងឺមហារីកមាត់ស្បូន។
-    វីរុស Epstein-Barr virus ឲ្យកើតជំងឺមហារីកត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកកូនកណ្តុរ។
-    បាក់តេរី Helicobacter Pylori ឲ្យជាជំងឺមហារីកក្រពះ។

•កត្តាខ្លួន និងឥរិយាបថខ្លួនឯង៖ មិនសូវហាត់ប្រាណ ធាត់ខ្លាំង អនាម័យខ្លួនប្រាណ ការបរិភោគអាហារដែលសម្បូរខ្លាញ់ និងស្ករ ឬប្រៃខ្លាំង។

•ការចុះខ្សោយប្រព័ន្ធភាពស៊ាំដូចជា៖ អ្នកជំងឺអេដស៍។

•កត្តាតំណពូជ៖ BACR1 or 2 gene mutation, Li-Fraumeni syndrome។ល។ ក្នុងករណីនេះ ឧទាហរណ៍ ក្នុងគ្រួសារមានអ្នកជំងឺមហារីកក្នុងតំណទី១របស់អ្នក (ឳពុក ម្តាយ ពូ មីង)នោះអ្នកអាចនឹងមានឱកាសកើតជំងឺនេះ២០% លើសអ្នកដែលមិនមានប្រវត្តិគ្រួសារកើតជំងឺនេះ។

•បរិស្ថានជុំវិញ៖ បារី ស្រា ឬសារធាតុដែលផ្ទុកដោយជាតិដែលអាចបង្កជាមហារីកបាន (Carcinogene)។ល។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ពាក្យទាក់ទង


មតិយោបល់