ប្រយ័ត្ន! ធ្វើការពេលយប់ ហើយគេងពេលថ្ងៃ មិនល្អ ចំពោះសុខភាពឡើយ!

សព្វថ្ងៃនេះ ប្រជាពលរដ្ឋទីក្រុងប្រហែលជា ៥ ទៅ ១៥ ភាគរយ ប្រកបការងារនៅពេលយប់ ហើយសម្រាក ឬគេងនៅពេលថ្ងៃ ពីព្រោះវាអាចរកចំណូល បានច្រើនជាងធម្មតា ឬគ្មានជម្រើសក៏ថាបាន។ ការងារប្រភេទនេះ តើវាមានសុវត្ថិភាពដែរឬទេ? ចុះការគេងរបស់អ្នកវិញ? តើវាអាចប៉ះពាល់អ្វីខ្លះទៅ?
 
តើអ្នកអាចគេងលក់ស្រួល នៅពេលថ្ងៃដែរទេ? ចម្លើយ​ គឺមិនអាចទេ! ទោះបីជាអ្នកគេងលក់ វាក៏មិនស្កប់ស្កល់ ឬមានរយៈពេលយូរ ដូចជាការគេង នៅពេលយប់ដែរ។ អ្នកមិនអាចក្បត់ ឬបន្លំរាងកាយរបស់អ្នកបានឡើយ ទោះបីជាអ្នកគេងក្នុងបន្ទប់ងងឹតយ៉ាងណាក៏ដោយ។ ការគេង ទាមទារដំណើរការសារធាតុគីមី នៅក្នុងរាងកាយរបស់អ្នក ហើយកង្វះការគេង ពិតជាប៉ះពាល់ខ្លាំងណាស់ ចំពោះសុខភាពទូទៅ។
 
អ្វីដែលអ្នកគួរស្វែងយល់ ៖
 
១.  អ្នកជំនាញផ្នែកសុខភាពបានព្រមានថា ការងារវេនយប់ ដូចទៅនឹងភ្នាក់ងារបង្កជំងឺមហារីកអញ្ចឹង វានឹងធ្វើឲ្យសុខភាពរបស់អ្នកចុះខ្សោយ ពីមួយថ្ងៃ​ ទៅមួយថ្ងៃ។
២.  ដំណើរការក្នុងរាងកាយរបស់អ្នក ត្រូវផ្លាស់ប្តូរ និងមានដំណើរការខុសប្រក្រតី ដែលវានឹងប៉ះពាល់ដល់អ័រម៉ូន និងសារធាតុគីមីនានា នៅក្នុងរាងកាយរបស់អ្នក ជាពិសេស កម្រិត melatonin ក្នុងរាងកាយ។
៣. ការសិក្សាមួយបានរកឃើញថា បុគ្គលិកពេទ្យដែលប្រចាំការពេលយប់ ប្រឈមមុខខ្ពស់ទៅនឹងជំងឺមហារីកដោះ។
៤.  ការគេងពេលថ្ងៃ នឹងទៅរំខានដល់សកម្មភាពរបស់ហ៊្សែន និងអ័រម៉ូនមួយចំនួន នៅក្នុងរាងកាយរបស់អ្នក។
៥.  អ្នកធ្វើការវេនយប់ អាចប្រឈមមុខទៅនឹងជំងឺមួយចំនួន ដូចជា ជំងឺមហារីក ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងការធាត់លើសទម្ងន់។
៦.  ពេលអ្នកធ្វើការពេលយប់ ហើយគេងពេលថ្ងៃ ការទទួលទានអាហាររបស់អ្នក​ នឹងមិនសូវល្អឡើយ ពោលគឺអ្នកអាចនឹងញ៉ាំតិច ឬច្រើនជ្រុល ខុសពីធម្មតា។
៧.  កង្វះការគេង នឹងធ្វើឲ្យស្បែកមានសុខភាពមិនសូវល្អ ហើយឆាប់ចាស់៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

ពាក្យទាក់ទង


មតិយោបល់