ការប្រើប្រាស់ថ្នាំងងុយគេង ឬថ្នាំរំងាប់អារម្មណ៍ (Amitriptyline)កម្រិតណាអាចឲ្យពុលបាន?

ថ្នាំងងុយគេង (Amitriptyline) មានក្នុង​កម្រិត 10,25, 50, 75, 100, 150mg ដែលត្រូវបានគេប្រើច្រើនក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត

កម្រិតដែលអនុញ្ញាតឲ្យប្រើប្រាស់ ច្រើនបំផុតគឺត្រឹម១៥០​ mgក្នុងមួយថ្ងៃ សម្រាប់អ្នកមិនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យ និង៣០០mgថ្ងៃ សម្រាប់អ្នកតម្រួវឲ្យគេងពេទ្យ។ ប្រសិនបើការប្រើប្រាស់ លើសកម្រិតចាប់ពី៧៥០mg ឬលើសពីនេះ (ប្រហែលជា៣០គ្រាប់ឬលើសពីនេះនៃកម្រិត២៥mg ក្នុងមួយគ្រាប់) អាចបណ្តាលឲ្យពុលភ្លាមៗ ដូចជាករណីការអត្តឃាតជាដើម ដោយអ្នកជំងឺប្រើប្រាស់ថ្នាំងងុយគេងក្នុងបរិមាណច្រើន ក្នុងគោលបំណងចង់សំលាប់ខ្លួន។​​  

ការពុលដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំងងុយគេងលើសកម្រិតមានសញ្ញាដូចជា៖
ការប៉ះទៅលើ ប្រព័ន្ធបេះដូង
- គាំងបេះដូង
- ការស្រុតចុះសំពាធឈាមធ្ងន់ធ្ងរ
-​ វិបត្តិចង្ខាក់បេះដូងធ្ងន់ធ្ងរ

ប៉ះពាល់ប្រព័ន្ធប្រសាទ
-  សន្លប់បាត់បង់ស្មារតី
-  ប្រកាច់​
-  គាំងចង្វាក់ដង្ហើម

ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ប្រភេទថ្នាំនេះងាយនឹងប្រឈមការចង់ធ្វើអត្តឃាតដោយសារតែគាត់មានជំងឺធ្លាក់ទឹកចិត្ត ឬស្រ្តេសជាដើម។ ហេតុនេះ គួរតែមានការយកចិត្ត ចំពោះអ្នកជំងឺ និងគួរតែទទួលការព្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុនការប្រើប្រាស់ថ្នាំ។ ប្រសិនបើមានករណីពុល ថ្នាំងងុយគេង (Amitriptiline) នេះគួរតែបញ្ជុនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។

ដកស្រង់ពី៖ drugs.com

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Ly Mey 1 ឆ្នាំ មុន

សួស្ដីបង ខ្ញុំចង់ដឹងថាតើធ្វើមិចទើបដឹងថាខ្ញុំមានជម្ងឺបាក់ទឹកចិត្ត និង​ត្រូវលេបថ្នាំរំងាប់អារម្មណ៍ ?

profile.png
Clinic Community 1 ឆ្នាំ មុន

សួស្តី! យោងតាមប្រសាសន៍របស់សាស្រ្តាចារ្យ វេជ្ជ. យឹម សុបុត្រា នៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ បានឲ្យដឹងថា «រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួមមានអាការ:រាងកាយដូចជា ៖ អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា - វិបត្តិដំណេក ញុំាពុំបាន ស្រកទំងន់ - ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ - ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក - រដូវមិនទៀងទាត់។ អាការ:ផ្លូវចិត្ត - មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើររាល់ថ្ងៃ - បាត់ការចាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ - គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត - ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមកហើយ(អត្តឃាត)។

profile.png
Clinic Community 1 ឆ្នាំ មុន

បងក៏អាចស្វែងយល់បន្ថែមអំពីបញ្ហា«ជំងឺធ្លាក់ទឹកចិត្ត»​តាមរយៈអត្ថបទដែលមានចំណងជើងថា«ស្វែងយល់ ជំងឺធ្លាក់ទឹកចិត្ត» នៅក្នុងHealthogo App ឬចូលទៅកាន់ http://healthtime.tips/c/856»។ សូមអរគុណ...

ឆ្លើយតប