និស្សិតពេទ្យវិភាគជំងឺ​«ស្នេហា»ចេញចឹងហា៎...

និយមន័យ
ជាបញ្ហាបេះដូងដ៏ធ្ងន់ធ្ងរមួយ ដែលកើតមានឡើងដោយសារទំនាក់ទំនងរវាងអ្នកជំងឺA និងB ដែលពេលខ្លះអាចបណ្តាលឲ្យបាត់បង់ជីវិតតែម្នាក់ ឬទាំងពីរនាក់តែម្តង អាស្រ័យលើភាពអត់ធន់ដែលពាក់ព័ន្ធ។

ប្រភេទ
•ទំនាក់ទំនងពីភាគីតែម្ខាង
•ទំនាក់ទំនងពីភាគីទាំងសងខាង

អាយុ និងកតា្តប្រឈម ៖ ភាគច្រើនកើតមាននៅពេលពេញវ័យ ប៉ុន្តែការសិក្សាថ្មីនេះបានបង្ហាញថា វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ រួមទាំងវ័យក្មេងផងដែរ។

ផលរំខាន៖ ខួរក្បាល និងបេះដូង 

ដើមចម/ មូលហេតុ៖
•ពេលវេលាកន្លងផុតទៅ ៖ អាចមកពីការដែលនៅម្នាក់ឯងយូរពេក ការឃ្លាតឆ្ងាយពីគ្នាយូរពេក អារម្មណ៍ដែលខំលួចស្រលាញ់គេតែម្នាក់ឯងយូរពេក ក៏ដូចជាមូលហេតុផ្សេងៗជាច្រើនទៀត។
•បំណងចង់ឲ្យគេស្រលាញ់ ៖ ម្នាក់ៗពិតជាចង់ឲ្យខ្លួនឯងមានមនុស្សម្នាក់ដែលតែងតែស្រលាញ់ ចាំយកចិត្តទុកដាក់ និងមើលថែ។
•ទ្រព្យសម្បត្តិ ៖ ប្រាកដណាស់ប្រាក់កាសអាចជាមូលហេតុនៃរឿងរ៉ាវជាច្រើន ហើយរឹតតែមិនអាចប្រកែកបានត្រង់ថា «លុយអាចទិញបានអ្វីគ្រប់យ៉ាង» ជាក់ស្តែងណាស់ ស្នេហាខ្លះបែកបាក់គ្នាមិនមែនព្រោះតែអស់ចិត្តស្រលាញ់នោះទេ គឺព្រោះតែអំណាចទឹកប្រាក់
•កាយសម្បត្តិ ៖ «កុំវាយតម្លៃមនុស្សតែសម្បកក្រៅ» តែនរណាក៏ចាប់អារម្មណ៍ស្រីស្អាតប្រុសស្អាតដែរ រឿងសម្ផស្សនេះមួយ បំផ្លាញបេះដូងមនុស្សអស់មិនតិចនោះទេ។

រោគសញ្ញា
•មានអារម្មណ៍ថាមានសម្ពាធ និងថប់អារម្មណ៍
•គេងមិនបានយូរ
•គេងមិនសូវលក់
•ស្រមើស្រមៃច្រើន
•បេះដូងលោតញាប់ខុសធម្មតា
•វក់នឹងទូរស័ព្ទ
•បាត់បង់ការផ្តោតអារម្មណ៍

វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងតាមដាន
•កំណត់ហេតុ 
•អាល់ប៊ុមរូបថត និងចម្រៀង 
•សៀវភៅសរសេរ ឬសៀវភៅអាន 
•ទូរស័ព្ទ (មានប្រសិទ្ធភាពបំផុត)

ការបង្ការ និងការព្យាបាល
•មិនទាន់មានវិធីបង្ការនោះទេ ជាពិសេសចំពោះការវាយប្រហារលើកដំបូង លក្ខណៈស្នេហាផ្លេកបន្ទោរ
•វិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត គឺ «ចំណងអាពាហ៍ពិពាហ៍» និង «ចំណងស្នេហ៍ស្មោះសរ» 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ពាក្យទាក់ទង


មតិយោបល់