មានអាការៈហើមទ្វារមាស ធ្លាក់សច្រើន រមាស់ និងក្រហាយ?

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់១,៧២ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាមជាអាជីវករ និងបានរៀបការរួចហើយ។ ខ្ញុំមានអាការៈហើមទ្វារមាស ធ្លាក់សច្រើន រមាស់ និងក្រហាយ តែបាត់ទៅវិញ នៅពេលខ្ញុំប្រើប្រាស់ថ្នាំស៊ុលដែលណែនាំដោយមិត្តភក្តិរបស់ខ្ញុំ។ តែមិនយូរប៉ុន្មាន អាការៈនេះ ក៏ត្រឡប់មកវិញ ហើយខ្ញុំពុំទាន់បានប្រើប្រាស់ឱសថណាមួយទៀតឡើយ គ្រាន់តែធ្វើការសម្អាតដោយទឹកអនាម័យតែប៉ុណ្ណោះ។ តើអាការៈនេះជារោគសញ្ញានៃជំងឺអ្វី? តើវាត្រូវបានព្យាបាលយ៉ាងដូចម្តេច?
 
ចម្លើយ ៖
 ចំពោះករណីនេះ ប្អូនគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញផ្នែករោគស្ត្រី ដើម្បីធ្វើការពិនិត្យ តាមរយៈតេស្តផ្សេងៗរួមទាំងការសម្អាតប្រដាប់បន្តពូជសម្រាប់ការធ្វើតេស្តរកជំងឺដែលឆ្លងតាមការរួមភេទ (Sexually transmitted diseases ឬ STD)  រួចបន្តតាមដាននូវលទ្ធផលព្រមទាំងទទួលការព្យាបាលឲ្យបានត្រឹមត្រូវផងដែរ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់