កាហ្វេអ៊ីន អំឡុងពេលមានផ្ទៃពោះ ល្អដែរឬទេ?

ខណៈពេលដែលអ្នកមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ចំពោះរបបអាហារប្រចាំថ្ងៃ ហើយប្រសិនបើអ្នកមិនច្បាស់ទេចូរសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ពីព្រោះចំណីអាហារ ឬភេសជ្ជៈមួយចំនួនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទូទៅរបស់អ្នក និងទារកក្នុងផ្ទៃ។ អ្នកម្តាយគ្រប់រូបគួរដឹងថា អ្វីដែលអ្នកម្តាយញ៉ាំ កូនរបស់អ្នកក៏នឹងទទួលដូចគ្នា។
 
កាហ្វេត្រូវបានគេចាត់ទុកថា ជាអាហារដាស់ស្មារតី ហើយមនុស្សមួយចំនួន តែងតែទទួលទានវាមួយ ឬពីរកែវជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញកាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា «វាអាចប៉ះពាល់ដល់សុខទារករបស់អ្នក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន»។
 
សម្រាប់ឪពុកម្តាយភាគច្រើន តែ ឬកាហ្វេមួយពែង អាចជួយឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើងខណៈពេលដែលពួកគេកំពុងមានភាពតានតឹង ប៉ុន្តែ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ចូរជ្រើសរើសវិធីផ្សេងវិញទៅ។

កាហ្វេ អាចប៉ះពាលដល់កូនរបស់អ្នកតាមរបៀបណា?
ជាតិកាហ្វេអ៊ីន មានឥទ្ធិពលខុសៗគ្នាទៅតាមក្មេងនីមួយៗ។ ទារកខ្លះ មិនសូវមានប្រតិកម្មនោះទេ ប៉ុន្តែ សម្រាប់ទារកខ្លះវិញ សូម្បីតែបន្តិច ក៏វាអាចធ្វើឲ្យគេគ្រោះថ្នាក់ដែរ។ ជាទូទៅ រាងកាយរបស់ទារក មិនទាន់លូតលាស់គ្រប់គ្រាន់ ដើម្បីចៀសផុតពីសារធាតុកាហ្វេអ៊ីននោះទេ។ កាហ្វេអ៊ីននឹងទៅដាស់ទារក រំខាន ហើយធ្វើឲ្យទារកមិនមានផាសុកភាព។ ទារកក៏នឹងមានភាពសកម្មលើសកម្រិត ហើយសម្រាកបានតិចបំផុត៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់