វិធីសាស្រ្តសម្រកទម្ងន់គ្រោះថ្នាក់ ដែលអ្នកគួរតែចៀសវាង!

អ្នកប្រហែលជាបានដឹងអំពីវិធីសាស្រ្តមួយចំនួន ដើម្បីសម្រកទម្ងន់របស់អ្នកហើយ។ វិធីសាស្រ្តខ្លះមានប្រសិទ្ធភាព ស្របពេលដែលខ្លះទៀតគ្មានបាន ប្រយោជន៍នោះទេ។ ប៉ុន្តែ​ តើអ្នកប្រាកដទេថា វិធីសាស្រ្តដែលធ្វើឲ្យអ្នកស្រកទម្ងន់លឿនបែបនេះ មានសុវត្ថិភាពចំពោះសុខភាពរបស់អ្នក?
 
តើអ្នកដឹងទេថា យុទ្ធសាស្រ្តនៃការសម្រកទម្ងន់មួយចំនួន គឺពិតជាមិនមានសុខភាពល្អ ហើយធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ទៅនឹងបញ្ហាជាច្រើនទៅថ្ងៃក្រោយ ឬភ្លាមៗ ក្រោយពីអ្នកអនុវត្តវា?
 
អ្នកគួរចងចាំថា រូបរាងមិនសំខាន់ដូចសុខភាពនោះទេ ហើយទោះបីជាអ្នកស្រកទម្ងន់បានមែន ក៏មិនប្រាកដថា អ្នកស្អាតតាមដែលអ្នកចង់នោះដែរ។ យ៉ាងណាមិញ ចូរធ្វើវាបន្តិចម្តងៗ ហើយអ្នកកុំមានភាពតានតឹងច្រើន ចំពោះបញ្ហានេះឲ្យសោះ។
 
ខាងក្រោមនេះ គឺជាវិធីសាស្រ្តទាំង ៨ ដែលអ្នកគួរតែចៀសវាងដាច់ខាត ទោះបីជាអ្នកចង់សម្រកទម្ងន់ខ្លាំងយ៉ាងណាមក៏ដោយ ៖
 
1.    ញ៉ាំអាហារគ្មានសារធាតុចិញ្ចឹម ឬកាឡូរីទាល់តែសោះ
2.    ញ៉ាំថ្នាំសម្រកទម្ងន់
3.    សម្អាតរាងកាយ ដោយការប្រើថ្នាំបញ្ចុះលាមកជាប្រចាំ
4.    តម ឬមិនញ៉ាំអាហារមួយ ឬពីរពេល
5.    ជក់បារី
6.    ហាត់ប្រាណលើសកម្រិត
7.    ប្រើអាហារបំប៉នគ្មានគុណភាព ឬប្រភពច្បាស់លាស់
8.    ញ៉ាំទឹកខ្មេះជាប្រចាំ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់