អ្វីដែលអ្នកគួរដឹង មុនសម្រេចចិត្តយកកូនលើកទីពីរ

តើអ្នកកំពុងតែចង់បានកូនមួយទៀតមែនទេ? តើអ្នកគិតថា អ្នកត្រៀមខ្លួនរួចរាល់ហើយមែនទេក្នុងការយកកូនលើកទីពីរនេះ? ប្រសិនបើគ្រួសារអ្នកមានគម្រោងយកកូនច្រើន វាជារឿងធម្មតាទេ ដែលអ្នកត្រូវការយកកូនឲ្យបានឆាប់នោះ។ ប៉ុន្តែមុននឹងសម្រេចចិត្ត យកកូនលើកទីពីរ ឬបន្តបន្ទាប់ទៀត យើងខ្ញុំសូមណែនាំអ្នកឲ្យត្រៀមខ្លួនជាមុនសិន ដើម្បីកុំឲ្យស្តាយក្រោយនៅពេលក្រោយ។
 
គ្រួសារខ្មែរភាគច្រើនជំរុញឲ្យកូនៗប្រញាប់យកកូន ដើម្បីបំបែកគ្រួសារ បន្ថែមសមាជិក និងបង្កើនភាពរីករាយ។ គេក៏គិតផងដែរថា ម្តាយយកកូនអាយុក្មេងៗមានផលល្អ ច្រើនជាងយកកូននៅអាយុច្រើន។ ដូច្នេះ ចាស់ទៅ គេអាចស្រណុក ឬមានពេលច្រើនរកស៊ីបន្តទៀត។
 
បើយោងទៅតាមក្រុមគ្រូពេទ្យជំនាញ «អ្នកគួរតែរក្សាគម្លៀតឲ្យបាន ១៨ខែមុននឹងយកកូនលើកទីពីរ ដើម្បីការពារការរលូត និងកើតមុនកំណត់»។ វាក៏អាចជួយឲ្យកុមារមានសុខភាពល្អ ទម្ងន់សមស្រប ហើយម្តាយក៏ចៀសផុតពីជំងឺនានាដូចជា ជំងឺស្លេកស្លាំង ការឆ្លងមេរោគ និងត្រៀមក្រឡាភ្លើង ជាដើម។
 
ប្រសិនបើអ្នករង់ចាំ ៥ ឆ្នាំទៀតទើបយកកូន អ្នកអាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា ជំងឺត្រៀមក្រឡាភ្លើង កូនកើតមុនកំណត់ កូនរលូត ឬមិនគ្រប់គីឡូ។ 

អ្នកម្តាយត្រូវការពេលវេលាសមស្រប ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយទាំងស្រុង ក្រោយពេសម្រាលកូនរួច ពីព្រោះការមានផ្ទៃពោះ ការសម្រាលកូន និងការបំបៅដោះកូន បានធ្វើឲ្យសុខភាពស្រ្តីចុះខ្សោយជាលំដាប់ ហើយវារឹតតែធ្ងន់ធ្ងរ ប្រសិនបើម្តាយមិនសូវញ៉ាំអាហារ ឬមានភាពតានតឹងច្រើនក្នុងអារម្មណ៍។
 
យកល្អបំផុត ទុកពេលវេលាឲ្យបាន ៣ ឆ្នាំ ទើបយកកូនមួយទៀតសម្រាប់កូនទីបី ពីព្រោះ ក្នុងដំណាក់កាលនេះ កូនបងរបស់អ្នកអាចនឹងធំល្មម និយាយស្តាប់គ្នាបាន ហើយអាចជួយមើលប្អូនបានខ្លះទៀតផង។ គម្លៀតបែបនេះក៏អាចធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែ និងចិញ្ចឹមកូនបានល្អបំផុត តាមដែលអាចធ្វើទៅបាន។
 
កត្តាសំខាន់បំផុតមុនសម្រេចចិត្តយកកូន ៖
·  សុខភាព
·  លុយកាក់
·  ពេលវេលាសម្រាប់ចិញ្ចឹមកូនឲ្យបានល្អ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

ពាក្យទាក់ទង


មតិយោបល់