[វីដេអូ] ញំុាអាហារដែលជ្រុះមិនប៉ះពាល់ដល់សុខភាពទេ មែនក៏អី?

សួរតាមត្រង់ណា៎…តើមានប៉ុន្មានដងដែរ​​ ដែលរើសចំណីអាហារដែលធ្លាក់ជ្រុះហើយ មកញ៉ាំវិញ?

ប្រហែលជាមានអ្នកធ្លាប់បានលឺ និងជឿជាក់លើពាក្យដែលគេតែងនិយាយតគ្នាអំពី«អាហារដែលជ្រុះក្រោម៥វិនាទី គឺមិនអីនោះទេ ដោយហេតុថាមេរោគមិនទាន់ឆ្លងក្នុងរយៈពេលដ៏ខ្លីនេះឡើយ» ហើយជារឿយៗ ក៏ព្យាយាមរើសភ្លាម ឲ្យលឿនតាមដែលអាចធ្វើបាន ក្រោយពីធ្វើឲ្យចំណីអាហារខ្លះធ្លាក់ជ្រុះ….

ដោយសារតែចង់ដឹងច្បាស់ថាតើ អ្វីដែលគេនិយាយនោះ ជារឿងពិតឬក៏អត់ ក៏មានការពិសោធន៍មួយបានធ្វើឡើងដោយបុរសម្នាក់ និងមិត្តភក្តិរបស់គាត់ ដោយមានការចូលរួមពិនិត្យ និងបកស្រាយលទ្ធផលពីសាស្ត្រាចារ្យ Laura Bowater ខាងផ្នែកមីក្រូជីវសាស្រ្ត​(Microbiology) មកពី University of East Anglia

ចង់ដឹងថាការពិសោធន៍នេះមានដំណើរការបែបណា ហើយទទួលបានលទ្ធផលបែបណាខ្លះ? ចុចមើលវីដេអូទាំងអស់គ្នា…

ប្រភព ៖ ទំព័រហ្វេសប៊ុក Channel 4

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់