សុខភាពផ្លូវចិត្ត និងពិការភាព (ការចែករំលែកដោយសាធារណជន)

មនុស្សមួយចំនួនធំមានបញ្ហាសុខភាពផ្លូវចិត្តក្រោយពីពិការភាព។  មានកត្តាជាច្រើនដែលបណ្តាលមានពិការភាពដោយការកាត់អវយវៈចេញពីរាងកាយដូចជា៖

  • គ្រោះថ្នាក់ចរាចរ
  • គ្រោះថ្នាក់ការងារ
  • រលាកភ្លើង
  • ឆក់ខ្សែភ្លើង
  • ពស់ចិក
  • ដំបៅដោយសារជំងឺទឹកនោមផ្អែម
  • រលាកធ្ងន់ធ្ងរ
  • ជម្ងឺមហារីក
  • ជម្ងឺសរសៃឈាម
  • និងកក្តាផ្សេងៗទៀត

ជាទួទៅ អ្នកជម្ងឺពិបាកទទួលយកការពិតនៅពេលគ្រូពេទ្យវៈកាត់ប្រាប់ថា​ អវយវៈរបស់គាត់មិនអាចទុកទៀត ត្រូវកាត់ចេញបើមិនដូច្នេះទេវានិងអាចធ្វើអោយមេរោគរាលដាលដល់ផ្នែកដ៏ទៃកាន់តែធ្ងន់ទៅរឺក៏អាចធ្វើអោយបាត់បង់។​​ អ្នកជម្ងឺភាគច្រើនមានបញ្ហាសុខភាពផ្លូវចិត្តបារម្មណ៏អំពីក្រោយពីការកាត់អវយវៈហើយគាត់និងជួបបញ្ហាជាច្រើនទាក់ទងនិង ដូចជា មិនអាចធ្វើអ្វីកើត ខ្មាស់អ្នកដ៏ទៃ ក្លាចមិត្តភក្រ័ រឺ សង្គមមិនទទួលយក ក្លាចមិនមានការងារធ្វើ​​ និងបារម្មថាទៅណាមកណាមិនកើត។​

ប៉ុន្តែការបារម្ភមិនមែនជាកំហុសរបស់អ្នកជំងឺទេដោយសារគាត់មិនដែលបានឃើញពីមុខថាមានអ្នកដ៏ទៃត្រូវបានគេកាត់អវយវៈចេញទេ។​ ហើយក៏មិនដែលដឹងថាតើក្រោយពីការកាត់អវយវៈហើយតើជីវិតរបស់អ្នកទាំងនៅនឹងទៅជាយ៉ាងណា។​

តាមពិតក្រោយពេលវេជ្ជបណ្ឌិតបានវាយតំលៃតាមបច្ចេកទេសវេជ្ជសាស្រ្តរួចហើយមានករណីជាច្រើនការកាត់អវយវៈចេញគឺជារឿងជៀសវាងមិនរួច។ ប៉ុន្តែការធ្វើដូច្នេះមិនមែនជារឿងផ្តល់ផលអវិជ្ជមានដល់អ្នកជំងឺទេផ្ទុយទៅវិញវាបានជួយសង្គ្រោះអ្នកជំងឺនិងផ្តល់ការសង្ឃឹមជាថ្មីដល់អ្នកជំងឺ។​

អវយវៈសិប្បនិម្មតមានតួរនាទីមួយចំនួនក្នុងការផ្តល់ក្តីសង្ឃឹមជាថ្មីដល់ជនពិការអ្នកពិការប្រហែល៩០%បន្ទាប់ពីគាត់ទទួលបានអវយវៈសិប្បនិម្មតនិងកម្មវិធីស្តារលទ្ធភាពពលកម្មរួចមក​គាត់អាចប្រកបមុខរបរ​ និងរស់នៅដូចកាលពីមិនទាន់ពិការដែរ។​​ រហូតដល់មានអ្នកពិការមួយចំនូនគាត់អាចមានលទ្ធភាពធ្វើការងារប្រសើរជាងកាលគាត់មិនទាន់ពិការទៀត។​

បើសិនជាលោក អ្នកជួបអ្នកជម្ងឺដែលពិបាកចិត្តក្នុងការសំរេចចិត្តទទួលយកការកាត់អវយវៈរឺក៏មិនទាន់មានអវយវៈសិប្បនិម្មិត សួមលោកអ្នកជួយផ្សព្វផ្សាយអត្ថបទនេះ។​ ហើយសូមអោយគាត់បានមើល វីដេអូក្លីបមួយចំនួន​ខាងក្រោមដែលទាក់ទងនឹងពិការភាព ដើម្បីផ្តល់ជាកម្លាំងទឹកចិត្តដល់គាត់។​

នៅក្នុងប្រទេសកម្ពុជាមានមណ្ឌលស្តារលទ្ធភាពពលកម្មចំនួន១០កន្លែងផ្តល់អវយវៈសិប្បនិម្មិតនិងសេវាស្តារលទ្ធភាពពលកម្មជូនគាត់ដោយឥតគិតថ្លៃ

  • មណ្ឌលស្តារលទ្ធភាពពលកម្មគៀនឃ្លាំង (ឆ្លងស្ពានជ្រោយចង្វា)
  • មណ្ឌលស្តារលទ្ធភាពពលកម្មភ្នំពេញ (ផ្លូវឌួងងៀប ២)
  • មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តតាកែវ
  • មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ចាម
  • មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តកំពង់ស្ពឺ
  • មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង
  • មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រៃវែង
  • មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តក្រចេះ
  • មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តសៀមរាប
  • មណ្ឌលស្តារលទ្ធភាពពលកម្ម​ខេត្តបាត់ដំបង
  • មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រះសីហនុ​
  • គ្លីនិកឯកជន (Exceed Prosthetics and Orthotics) , ក្រោយសាលា ណត ប្រឺដ (សំរាប់អតិថិជនមានលទ្ធភាពបង់សេវា)

សំរាប់ព័ត៏មានពិគ្រោះបន្ថែមដោយឥតថ្លៃ សូមទាក់ទងទូរសព្ទ័

086 30 75 75 ឬ 077 67 18 78

សរសេរអត្តបទដោយ ទៀប ឧត្តម ប្រធានសមាគមអ្នកបច្ចេកទេសអវយវៈសិប្បម្មិតនិងរណប​

ពាក្យទាក់ទង


មតិយោបល់