[ខ្លឹមៗ]​ ប្រសិទ្ធភាពនៃវ៉ាក់សាំងមហារីកមាត់ស្បូន

ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការរីកលូតលាស់ឥតឈប់ឈរនៃកោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស HUMAN PAPILLOMA VIRUS (HPV) នៅមាត់ស្បូន។ ក្រៅពីការធ្លាក់ឈាមដោយឯកឯងខុសពីឈាមរដូវ មានរោគសញ្ញាផ្សេងៗដូចជា ការឈឹចាប់ ឬធ្លាក់ឈាមក្នុងពេល ឬក្រោយពេលរួមពេលរួមភេទ។ ដោយសារនេះជាជំងឺកាចសាហាវ ទើបស្ត្រីគ្រប់រូបគួរទទួលវ៉ាក់សាំងការពារចាប់ពីអាយុ៩ឆ្នាំឡើងទៅ។​ យ៉ាងណាមិញ វ៉ាក់សាំងមិនបានបង្ការបាន ១០០%​ទេ ប៉ុន្តែវាមានប្រសិទ្ធិភាពខ្ពស់ចំពោះស្ត្រីមិនទាន់ឆ្លងកាត់ការរួមភេទពីមុនមក។

ស្វែងយល់ពីជំងឺមហារីកមាត់ស្បូនពីលោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ឯកទេសផ្នែកកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើការឆ្លើយតបចម្ងល់ពី «ជំងឺមហារីកមាត់ស្បូន»​ 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

ពាក្យទាក់ទង


មតិយោបល់