[ខ្លឹមៗ] អ្នកជំងឺរលាកស្រោមខួរក្បាលត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុនសិន ព្រោះថា...

ជំងឺរលាកស្រោមខួរក្បាល ជាការរលាកស្រទាប់ការពារជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ដែលវាបង្កឡើងដោយមេរោគខុសៗគ្នា ដូចជា ពពួកបាក់តេរី និងវីរុស។ ក្រៅពីនេះ ជំងឺរលាកស្រោមខួរក្បាល​ ក៏អាចបណ្តាលមកពីការចម្លងរោគពីសរីរាង្គផ្សេងទៀតនៃរាងកាយ ដោយមេរោគទាំងនោះ បានធ្វើដំណើរ តាមចរន្តឈាម ទៅកាន់ស្រទាប់ខួរក្បាល។ យ៉ាងណាមិញ ការបែងចែកនូវប្រភេទការបង្ករោគឲ្យកាន់តែច្បាស់ គឺត្រូវរង់ចាំនូវលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ ដែលត្រូវប្រើប្រាស់ រយៈពេលពី៤៨ ទៅ ៧២ ម៉ោង  ដូច្នេះ​ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុន ទោះបីស្ថិតក្នុងអំឡុងពេលរង់ចាំក៏ដោយ ពីព្រោះ ភាពយឺតយ៉ាវ​ក្នុងការព្យាបាល អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត​ នេះបើយោងតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសជំងឺកុមារ​ ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកុមារជាតិ។

ស្វែងយល់បន្ថែមពីជំងឺរលាកស្រោមខួរក្បាល

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់