ទឹកចិត្តគ្រូពេទ្យ (ការចែករំលែកដោយសាធារណជន)

សូមបង្ហាញមិនចំពោះ លោកគ្រូពេទ្យម្នាក់ មានរូបរាងខ្ពស់ មាឌដំបង សម្បុរសណ្តែកបាយ សក់ស្កូវមួយៗ អាយុប្រហែលខ្ទង់សែក្រាស់​ និយាយសំលេងស្រាលបន្តិច តែប្រកបដោយសីលធម៌​។​ ​ ​​តាម​ដែរបានដឹងលោកគ្រូធ្វើការនៅមន្ទីរពេទ្យរដ្ឋ និងទទួលពិគ្រោះជំងឺក្នុងគ្លីនិកផ្ទាល់ ក្រៅពីម៉ោងធ្វើការរដ្ឋផងដែរ។ លោកគ្រូជាមនុស្សមានរបៀប (ខ្ញុំដឹងតាមរយៈការរៀបចំក្នុងបន្ទប់ពិនិត្យក្នុងគ្លីនិករបស់គាត់) ហើយអ្វីដែលខ្ញុំបានឃើញបន្ថែមទៀតនោះគឺ រូបតំណាងប្រទេសនីមួយៗ លើជញ្ជាំងទូទឹកកករបស់គាត់ ដែលគាត់បានអញ្ជើញទៅធ្វើកម្មសិក្សា និងប្រជុំនានា ដោយមានមិនតិចជាង ២០ប្រទេសឡើយ។ វេជ្ជបណ្ឌិតមួយរូបដែលបានសិក្សាមិនក្រោមរយៈពេល ១០ឆ្នាំ និងសិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្តថ្មីជារៀងរាល់ថ្ងៃ ដែលគ្រាន់តែឃើញឯកសារលើតុក៏បានដឹង។


បញ្ចប់ការពិពណ៌នាពី ចំណុចដែលខ្ញុំបានមើលឃើញត្រឹមនេះ ចំណុចដែលចាក់ដល់បេះដូងរបស់ខ្ញុំនោះ គឺទឹកចិត្តរបស់គាត់ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូប ដែលមានគោលជំឈររបស់ខ្លួនគឺខិតខំព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ និងលើក្រមសីលធម៌ជាធំ​ពេលខ្លះមិនយកតម្លៃសេវាកម្មលើការពិគ្រោះជំងឺ ពេលខ្លះទៀតក៏សឹងតែមិនយកតម្លៃលើការព្យាបាល ចំពោះអ្នកជំងឺមកពីខេត្តដែលមានជីវភាពមិនធូរធារ។ ក្រៅពីការងាររដ្ឋ និងឯកជនដ៏មមារញឹក លោកគ្រូធ្វើការក្នុងសមាគមគ្រូពេទ្យជាច្រើនដែរ ដែលបញ្ជាក់ពីការចូលរួមចំណែកក្នុងសង្គម ដើម្បីលើកស្ទួយវិស័យសុខាភិបាល ក្នុងប្រទេសផងដែរ។ អ្វីដែរដឹងនោះគឺលោកគ្រូមិនសូវមានពេលទំនេរច្រើនទេ សម្រង់សំដីរបស់លោកគ្រូ<<មួយរយៈនេះគ្រូរវល់ណាស់ ណាមួយការងារក្នុងសមាគមផង ត្រូវងើបពីព្រលឹមរៀបចំឯកសារ>> គ្រាន់តែមើលមុខគ្រូក៏អាចដឹង <<តែយ៉ាងណាលោកគ្រូក៏នៅតែចំណាយពេលជាមួយគ្រួសារ និងឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាពដែរ>>។  ក្រៅពីនេះទៀតនោះ លោកតែងតែចូលរួមចែករំលែកចំណេះដឹងពីសុខភាព ក្នុងកម្មវិធីទូរទស្សន៍ ក៏ដូចជាអត្ថបទក្នុងទស្សនាវត្តីសុខភាពផងដែរ ក៏ដូចជាបណ្តាញសង្គមនានា(លោកគ្រូថា ការចែករំលែកចំណេះដឹងតាមរយៈនេះគឺបានទៅដល់មនុស្សបានភាគច្រើន)។ ចំណុច​នេះគឺពិតជាកោតសរសើរដល់ទឹកចិត្តរបស់លោកគ្រូ ដែលមានឆន្ទះក្នុងការចែករំលែក ទោះជាចំណាយពេលច្រើនក្នុងការរៀបរៀងអត្ថបទមួយ ក៏ដូចជាការធ្វើបទបង្ហាញនីមួយៗ ដោយមិនគិតពីកំរៃ។


សរុបមក​ការរៀបរាប់ទាំងនេះមិនអាចបរិយាយពីភាពរំជួលចិត្តរបស់ខ្ញុំចំពោះទឹកចិត្តដ៏មោះមុតរបស់គ្រូបានឡើយ ដូចដែលលោកគ្រូបានលើកឡើងថា <<សកម្មភាពទេ ដែលអាចមើលឃើញ>> ។​


បញ្ជាក់៖ អ្វីដែលបានរៀបរាប់ខាងលើជាអ្វីដែលបានឃើញ និងជួបផ្ទាល់មិនមែនជាការប្រឌិតឡើយ។

 

 

ពាក្យទាក់ទង


មតិយោបល់