[ខ្លឹមៗ]​​ ទម្លាប់ដកសក់មិនមែនជាជំងឺធម្មតានោះទេ

Trichotillomania ជាជំងឺជ្រុះសក់មួយប្រភេទដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯង ដោយការញៀន ហើយបន្តការដកជាប្រចាំ។ វាមិនមែនជាជម្ងឺតំណពូជនោះ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ ប៉ុន្តែវាអាចបណ្តាលមកពី បញ្ហាផ្នែកចិត្តសាស្ត្រ ឬវិបត្តិផ្លូវចិត្ត និងភាពតានតឹង អារម្មណ៍ រហូតធ្វើបែបនេះដោយមិនដឹងខ្លួន។ 

ជាទូទៅ គេសំដៅទៅលើក្បាលជាងកន្លែងផ្សេងៗទៀតនៃរាងកាយ ព្រោះជាកន្លែងអាចមើលឃើញ។ បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរ ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថា​ ពិតជាជំងឺ Trichotillomaniaមែន ឬអត់ បន្ទាប់មក ទើបវេជ្ជបណ្ឌិត នឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកជំងឺមានបញ្ហាតឹងតែង ក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្ត ហើយចៀសវាង ការបន្តទម្លាប់នេះតទៀត៕
 
ស្វែងយល់បន្ថែមជាមួយ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ អំពី ទម្លាប់នៃការសក់​ និងបញ្ហាផ្លូវចិត្ត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់