រោគក្រៀមក្រំរបស់ស្ត្រីមានផ្ទៃពោះ

មានស្ត្រីប្រហែលជាមួយភាគបីដែលមានរោគក្រៀមក្រំក្នុងកំឡុងពេលមានផ្ទៃពោះហើយមានគំនិតចង់សម្លាប់ខ្លួន។ នេះបើយោងតាមការស្រង់មតិដោយសាកលវិទ្យាល័យ Royal College of Midwives and Netmums។ តាមការស្រង់មតិលើមាតាចំនួន 260នាក់ដែលមានរោគក្រៀមក្រំមុនពេលឆ្លងទន្លេបានរកឃើញថាអាការៈបែបនេះអាចធ្វើឲ្យមានការកើនឡើងនៃអត្រាគ្រោះថ្នាក់ជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។អ្នកជំនាញបាននិយាយថាស្ត្រីដែលមានអាការៈបែបនេះត្រូវការការផ្ដល់កម្លាំងចិត្តច្រើនជាងស្ត្រីធម្មតា។ ស្ថាប័នសុខាភិបាលបានប្រកាសថាទឹកប្រាក់25លានផោននឹងត្រូវចំណាយក្នុងការតែសម្រួលនិងពង្រឹងភាពងាយស្រួលសម្រាប់មាតានិងទារកព័ត៌មាននេះនឹងជួយសម្រួលលើផ្នែកសេវាកម្មសម្រាប់មាតាបិតាដែលរួមចូលទាំងវីដេអូពីរបៀបស្វែងរក ចំណុចនៃរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។

អាការៈក្រៀមក្រំមុនពេលមានឆ្លងទន្លេដែលកើតមានក្នុងកំឡុងពេលមានផ្ទៃពោះត្រូវបានគេស្គាល់និងនិយាយពីវាតិចជាងអាការៈក្រៀមក្រំក្រោយពេលឆ្លងទន្លេដែលកើតមានឡើងបន្ទាប់ពីទារកប្រសូត។នៅក្នុងការស្រង់មតិនេះបានធ្វើការស្នើសុំចំពោះស្ត្រីដែលមានការប៉ះទង្គិចដោយរោគក្រៀមក្រំក្នុងកំឡុងមានផ្ទៃពោះនឹងទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរពីជំងឺផ្លូវចិត្តជាងស្ត្រីដែលមានរោគក្រៀមក្រំក្រោយពេលឆ្លងទន្លេ។យោងទៅតាមការស្រង់មតិ80%នៃស្ត្រីមានរោគក្រៀមក្រំនេះទៀតក្រោយពេលឆ្លងទន្លេ។ប្រហែលជា56%មានបញ្ហានៅក្នុងពេលមានផ្ទៃពោះដំបូងនិងប្រហែលជា66%បាននិយាយថាពួកគេមានបញ្ហានេះពេលមានផ្ទៃពោះកូនទី២។ស្ត្រីច្រើនជាងពាក់កណ្ដាលបាន និយាយថាជំងឺរបស់ពួកគេបានប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកម្ដាយនិងកូនហើយ38%មិនសូវ មានភាពជិតស្និទ្ធជាមួយនិងកូនរបស់ពួកគេ។

ស្ត្រីចំនួនត្រឹមតែ 30%ដែលបានទទួលការដាស់តឿនពីពេទ្យឆ្មបទាក់ទងនឹងរោគក្រៀមក្រំមុនពេលឆ្លងទន្លេប៉ុន្តែស្ត្រីជាច្រើនទៀតបាននិយាយថាវាប្រហែលជាពីរ បីខែទើបពួកគេដឹងថាមានបញ្ហានេះ។ ប្រហែលជា 22%បានទទួលថ្នាំសម្រាប់ជួយពួកគេពីអាការៈនេះពីព្រោះមានស្ត្រីតែម្នាក់ក្នុងចំណោមស្ត្រី បីនាក់បានដឹងពីមូលហេតុដែលធ្វើឲ្យមានរោគក្រៀមក្រំពេលមានផ្ទៃពោះ។ ស្ត្រី 27%ត្រូវបានរាយការណ៏
ថាបានចោទជាសំណូរទៅកាន់គ្រូពេទ្យពីអារម្មណ៏របស់ពូកគេក្នុងពេលមានផ្ទៃពោះ។ CathyWarwick ជានាយកប្រតិបត្តិនៃមហាវិទ្យាល័យពេទ្យឆ្មបបាននិយាយថាការស្រង់មតិនេះបានបង្ហាញឲ្យឃើញថាត្រូវការស្វែងរកជាបន្ទាប់ពីរោគសញ្ញាដើម្បីជួយស្ត្រីឲ្យរួចផុតពីរោគក្រៀមក្រំទាំងមុនពេលសម្រាលនិងក្រោយពេលសម្រាល។

«បើសិនជាយើងអាចកំណត់រកសញ្ញារបស់ស្ត្រីបានកាន់តែលឿនវាធ្វើឲ្យយើងអាចទប់ស្កាត់ជំងឺផ្លូវចិត្តធ្ងន់ធ្ងងរបស់ស្ត្រីបាន»SallyRussell ជាអ្នករកឃើញ Netmums បាននិយាយថាបញ្ហាក្រៀមក្រំនិងធុញថប់អារម្មណ៏អាចធ្វើឲ្យជីវិតរស់នៅរវាងម្ដាយនិងកូនមានភាពលំបាកនៅថ្ងៃអនាគត។ «ពេទ្យឆ្មបអាចជួយបានច្រើន និងអាចធានាបញ្ហានេះបានទៀតផង។ ដូចនេះពួកគេត្រូវបើកចំហរចំពោះមាតានិងបិតានូវសា្ថនភាពបែបនេះនិងហ្វឹកហាត់ពួកគេពីលក្ខណៈសម្គាល់នៃអាការៈក្រៀមក្រំ។ ចំពោះអ្នកដែលតែងតែមានលក្ខណៈបែបនេះច្រើនតែមិនដឹងថានិយាយប្រាប់អ្នកណា។​ ដូចនេះវាពិតជាមានប្រសិទ្ធភាពខ្ពស់ដែលពួកគេអាចបើកចំហរ និងបង្ហាញនូវភាពស្មោះត្រង់ពីអារម្មណ៏ដែលពូកគេមានជាមួយនឹងពេទ្យឆ្មប»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dr.DanPoulter​ បានប្រកាសថាទឹកប្រាក់ 25លានផោនដែលចំណាយក្នុងការពង្រឹងលើសេវាកម្មសុខភាពមាតា និងទារកនោះ មន្ទីរពេទ្យអាចបង្កើតឲ្យមានបន្ទប់ធំទូលាយដែលអាចឲ្យឪពុកស្នាក់នៅជាមួយមាតាបានពេញមួយយប់ ឬជាគ្រែសម្រាប់ទារកផ្ទាល់។ «ការមកដល់នៃសមាជិកថ្មីនៅក្នុងគ្រួសារជាពេលដែលរីករាយបំផុតប៉ុន្តែវាអាចផ្ដល់ជាបញ្ហារវាងមាតានិងក្រុមគ្រួសារជាពិសេសចំពោះក្រុមគ្រួសារដែលទើបរៀបការថ្មីៗ»។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
ព្រះគុណ លោកពុក អ្នកម៉ែ 2 ឆ្នាំ មុន

តើស្ត្រីមានផ្ទៃពោះគួរទទួលទានអាហារបែបណា?

profile.png
Editor 2 ឆ្នាំ មុន

សម្រាប់អាហារដែលស្រ្តីមានផ្ទៃពោះ អាចសិក្សាស្វែងយល់បានតាមរយៈ http://healthtime.tips/c/778 ដែលជាការណែនាំរបស់ឱសថការីឧត្តម ចាប ច័ន្ទរតនា អ្នកត្រួតពិនិត្យគុណភាពឱសថនៃសហគ្រាសផលិតឱសថ ជា ចំណាន... សូមអរគុណ

ឆ្លើយតប