[វីដេអូ] ស្វែងយល់ពីប្រភេទជំងឺទឹកនោមផ្អែមដោយលោកវេជ្ជបណ្ឌិត​ ផិតរ៉ាដា

ជំងឺទឹកនោមផ្អែម​គឺជំងឺរ៉ាំរៃ ដែលមិនមែនបង្កឡើងដោយការមេរោគ ឬវីរុសណាមួយឡើយ។ ស្របពេលអត្រាអ្នកក់ើតជំងឺនេះមានការកើនឡើងខ្ពស់ក្នុងប្រទេសកម្ពុជាផងដែរ។ ដូចនេះ ដើម្បីស្វែងយល់បន្ថែមពីជំងឺនេះ តើជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ កើតឡើងលើមនុស្សប្រភេទណាច្រើនជាងគេ មានរោគសញ្ញា និងផលវិបាកយ៉ាងណាខ្លះ សូមស្តាប់ការបកស្រាយ​ពីលោកវេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែម។  

ពាក្យទាក់ទង


មតិយោបល់

profile.png
Sokea Mou អម្បាញ់មិញ

How to cure and prevent

profile.png
Clinic Community អម្បាញ់មិញ

សួស្តីបង! ឆ្លើយតបនឹងសំណួររបស់បង... ចំពោះមធ្យោបាយសម្រាប់ពន្យារកុំឲ្យឆាប់កើត ឬការពារកុំឲ្យកើតជំងឺនេះគឺសំខាន់ទាក់ទងនឹងរបបអាហារនិងការហាត់ប្រាណឲ្យបានទៀងទាត់។ ឧទាហរណ៏ ប្រសិនបើដឹងថាបុគ្គលម្នាក់ធាត់ពេក និងមានប្រវត្តិគ្រួសារមានជំងឺនេះត្រូវចាត់វិធានការផ្លាស់ប្តូរបៀបនៃការរស់នៅ និងទទួលទានអាហារឲ្យបានត្រឹមត្រូវ ដើម្បីបន្ថយទម្ងន់របស់គាត់ឲ្យបាន។ ក្នុងការសិក្សាបានបង្ហាញថាបុគ្គលដែលមានទំនោរកើតជំងឺនេះ ប្រសិនបើទម្លាប់នៃការរស់នៅរបស់គាត់ល្អអាចពន្យារ ឬកាត់បន្ថយអត្រានៃការកើតជំងឺ។ ជាមួយគ្នានេះដែរត្រូវកាត់បន្ថយទទួលទានភេជ្ជៈដែលមានជាតិផ្អែម បន្ថយការបរិភាគប្រេងដែលមិនល្អ។ ប៉ុន្តែចំពោះបុគ្គលដែលស្ថិតនៅចន្លោះអ្នកកើតជំងឺ និងអ្នកជំងឺនេះ ការធ្វើកីឡា និងរបបអាហារប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ គ្រូពេទ្យអាចនឹងជ្រើសឱសថ មួយប្រភេទសម្រាប់គាត់ដើម្បីពន្យារការកើតជំងឺ។ អ្នកដែលមានវីតាមីន D3 ទាប ប្រឈមការកើតជំងឺនេះច្រើន ការសិក្សាបានបង្ហាញថា ការបំពេញបង្គ្រប់វីតាមីន D3 នាំឲ្យបន្ថយហានិភ័យនៃការកើតជំងឺ។ មួយវិញទៀតការធ្វើអនុវត្តក្នុងការរស់នៅបានត្រឹមត្រូវ មានប្រសិទ្ធភាពជាងការប្រើប្រាស់ឱសថតែមួយមុខទៅទៀត។ ចំណែកឯការព្យាបាលវិញ ដោយសារតែមានប្រភេទ​ និងដំណាក់កាលផ្សេងៗពីគ្នា​ ដូចនេះហើយ វិធីព្យាបាលដែលប្រសើរបំផុត​ គឺគួរតែត្រូវបានពិគ្រោះពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេស... សូមអរគុណ...

ឆ្លើយតប
profile.png
កង និមល់ អម្បាញ់មិញ

ចូលស្ដាប់របៀបណា

profile.png
Admin អម្បាញ់មិញ

Sorry, you can visit our web at http://healthtime.tips/c/867

profile.png
Sokea Mou អម្បាញ់មិញ

More details pls

profile.png
Clinic Community អម្បាញ់មិញ

You may watch the video for more details or search the disease as the keyword so that you can see more content related to this. Thanks

ឆ្លើយតប