អ្វីជាជំងឺអញ្ចាញធ្មេញ (Periodontitis) ?

ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។


ដំណាក់កាលវិវឌ្ឍនៃជំងឺអញ្ចាញធ្មេញ៖           
១.​ អញ្ចាចេញធ្មេញល្អ (1mm-3mm) 
-គ្មានការហូរឈាមនៅអញ្ចាញធ្មេញ
-ជំរៅអញ្ចាញធ្មេញ(ធម្មតាមានកម្ពស់ < 3mm)
-សាច់អញ្ចាញមានពណ៍ផ្កាឈូក ។

២.​ ដំណាក់កាលទី១ នៃការរលាក(3mm-5mm)
-មានការហូរឈាមនៅអញ្ចាញធ្មេញ
-អញ្ចាញធ្មេញមានពណ៍ក្រហម
-អញ្ចាញធ្មេញចាប់ផ្តើមឃ្លាតចេញពីធ្មេញ
-មានការរលាកនៅអញ្ចេញធ្មេញ
-ជំរៅអញ្ចាញមានកម្ពស់ (>3mmទៅ 5mm)។

៣. ដំណាក់កាលទី២ នៃការរលាក(5mm-7mm)
-ហូរឈាមនៅអញ្ចាញធ្មេញ
-កម្ពស់សាច់អញ្ចាញ > 6mm
-វិបត្តិអញ្ចាញធ្មេញ
-បាក់ឫសធ្មេញ។

៤. ដំណាក់កាលទី៣ នៃការរលាក(ចាប់ពី 7mm)
-រលាកកាន់តែជ្រៅ
-មានការឆ្លងមេរោគនៅអញ្ចាញធ្មេញ
-មានការបាក់ឫសធ្មេញ ដែលបណ្តាលមកពីការរលាកធ្ងន់ធ្ងរ
-មានការផ្លាស់ប្តូរទីតាំងនៃធ្មេញ ឬបាក់ធ្មេញ ។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺអញ្ចាញធ្មេញ
-មានការហូរឈាមនៅពេលដុសធ្មេញ
-អញ្ចាញធ្មេញលើក្រហម ឬពណ៍ស្វាយ
-ហើមអញាចេញធ្មេញ
-អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ
-ធ្មេញមានប្រវែងវែងជាងធម្មតា
-មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ
-មានការស្រៀវធ្មេញខ្លាំង
-ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ
-ខ្ទុះនៅអញ្ចាញធ្មេញ
-ក្លិនមាត់មិនល្អ និងមានរសជាតិមិនល្អក្នុងមាត់
-បាក់ធ្មេញ។

ការព្យាបាលជំងឺអញ្ចាញធ្មេញ
-មានការព្យាបាលដោយវះកាត់ និងមិនវះកាត់
-គោលបំណងចម្បងក្នុងការព្យបាល គឺត្រូវយកចេញនូវកំបោរនៅជាប់ប្រហោងធ្មេញ។ ការធ្វើបែបនេះអាចឲ្យជាលិកាជាឡើងវិញ អាចភ្ជាប់ជាមួយធ្មេញវិញបាន ហើយការពារការបំផ្លាញឫសធ្មេញ និងជាលិកាជុំវិញធ្មេញ
-ការប្រើប្រាស់ថ្នាំដើម្បីឲ្យអញ្ចាញធ្មេញមានភាពប្រសើរឡើង
-អ្នកជំងឺភាគច្រើនត្រូវទទួលការពិនិត្យច្រើនដង និងការថែទាំខ្ពស់។ ធម្មតាត្រូវបានធ្វើដោយកំណត់ពេលពិនិត្យពីរ​ ឬបីដងក្នុងមួយខែ
-ប្រសិនបើការព្យបាលខាងលើនេះមិនមានប្រសិទ្ធភាព ជំរើសចុងក្រោយគឺការព្យាបាលដោយវះកាត់ ។

កត្តាប្រឈមមុខនៃជំងឺអញ្ចាញធ្មេញ
-ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី
-ការថែទាំមាត់មិនបានល្អ
-ការថយចុះប្រព័ន្ធភាពស៊ាំ ជំងឺទឹកនោមផ្អែម ជំងឺមហារីក
-អ្នកជក់បារី
-ការប្រើប្រាស់ថ្នាំមួយចំនួន
-កត្តាតំណពូជ
-អ្នកមានអាយុច្រើន។

ការការពារ ដើម្បីកាត់បន្ថយនៃជំងឺអញ្ចាញធ្មេញ
-ធ្វើការដុសធ្មេញយ៉ាងហោចណាស់២ដង ក្នុងមួយថ្ងៃ
-ការទទួលអាហារដែលមានជីវជាតិល្អ
-ការរក្សាទម្ងន់ និង ការធ្វើលំហាត់ប្រាណ
-មានពេលវេលាកំណត់មួយក្នុងការពិនិត្យជាមួយគ្រូពេទ្យឯកទេសធ្មេញ។            

ពាក្យទាក់ទង


មតិយោបល់