[ខ្លឹមៗ] អ្វីទៅជាកង្វះអុកស៊ីសែនលើការដកដង្ហើមរបស់ទារក?

ទារកដែលស្ថិតក្រោមអាយុមួយឆ្នាំ តែងតែប្រឈមមុខចំពោះជំងឺគ្រប់ប្រភេទ ដោយសារប្រព័ន្ធភាពស៊ាំនៅខ្សោយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការខ្វះអុកស៊ីសែនសម្រាប់ដកកង្ហើមរបស់ទារក។ បញ្ហាមួយនេះ មានហានិភ័យខ្ពស់ ព្រោះវាអាចកើតឡើងដោយចៃដន្យ និងដោយការបង្ករោគ នៅផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។

កង្វះអុកស៊ីសែនដកដង្ហើមរបស់ទារកត្រូវបានផ្តល់អត្ថន័យថា ជាការមិនអាចពន្យល់បាននូវការបញ្ឈប់ភ្លាមៗនៃការដកដង្ហើមក្នុងរយៈពេល២០វិនាទី​ ឬច្រើនជាងនេះ ឬក៏មិនមានការដកដង្ហើមរយៈពេលខ្លី រួមជាមួយនឹងការចុះខ្សោយនៃចង្វាក់បេះដូង ឬកង្វះអុកស៊ីសែននៅក្នុងសរសៃឈាម ភាពស្លេកស្លាំង និងមាន ឬគ្មានការចុះខ្សោយនៃសាច់ដុំបេះដូង។ ជាទូទៅ គឺសំដៅលើទារកដែលមានអាយុក្រោម ៣៧អាទិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមលើទារក កើតមិនគ្រប់ខែ ត្រូវបានគេផ្តល់អត្ថន័យថា ជាការបញ្ឈប់ការដកដង្ហើមនៅពេលចុងក្រោយ និងភ្លាមៗយ៉ាងតិច ២០វិនាទី ឬរួមជាមួយនឹងដំណើរការ នៃការដើររបស់បេះដូងចុះខ្សោយ ឬជាមួយនឹងកង្វះអុកស៊ីសែន (Cyanosis) ចំពោះទារកដែលមានអាយុតិចជាង ៣៧អាទិត្យ។

វេជ្ជបណ្ឌិត ជា ​គឹមហោ ឯកទេសផ្នែករោគកុមារ មានប្រសាសន៍ជាចុងក្រោយថា ប្រសិនបើឪពុកម្តាយដែលមានទារកក្រោមអាយុមួយឆ្នាំ គួរឧស្សាហ៍សង្កេត មើលអាការៈមិនប្រក្រតីនៃការដកដង្ហើមរបស់ទារកតូចៗ និងគួរយកមកមន្ទីរពេទ្យជាបន្ទាន់ប្រសិនបើឃើញមានករណីសង្ស័យណាមួយកើតឡើង។

ស្វែងយល់បន្ថែមកង្វះអុកស៊ីសែនលើការដកដង្ហើមរបស់ទារក

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពាក្យទាក់ទង


មតិយោបល់