Sarahah គួរឲ្យចង់លេង តែក៏គួរឲ្យខ្លាចដែរ! (ការចែករំលែកដោយសាធារណជន)

មានប៉ុន្មាននាក់ដែលអាចscrollកាត់newsfeedនៅលើហ្វេសប៊ុកដោយមិនឃើញpostពី Sarahah? ដឹងតែមិនសូវមានច្រើននោះទេ

 

ហើយក៏ប្រហែលជាមានច្រើនដែរ ដែលបាន និងកំពុងប្រើប្រាស់វាហើយវាពិតជាគួរឲ្យទំនងលេងមែន ក៏ប៉ុន្តែ តើបានដឹងពីប្រវត្តិរបស់វាហើយឬនៅ? តោះ! ស្វែងយល់ជាមួយគ្នា

 

Sarahah ជាភាសាអារ៉ាប់ ដែលមានន័យថា «ភាពស្មោះត្រង់» ជាកម្មវិធីទូរស័ព្ទដែលកំពុងពេញនិយមមួយនៅក្នុងស្រទាប់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសយុវវ័យ។ វាជាកម្មវិធីមួយដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវសារអនាមិកពីអ្នកប្រើប្រាស់ដទៃទៀតយ៉ាងងាយស្រួល។ Sarahah មានដើមកំណើតនៅប្រទេស Saudi Arabia ដែលត្រូវបានផ្តួចផ្តើមដោយ Zain al-Abidin Tawfiq ដែលជំហានដំបូងគ្រាន់តែជាគេហទំព័រសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនដើម្បីទទួលបានមតិយោបល់ពីបុគ្គលិកបម្រើការងារទៅកាន់ថ្នាក់លើតែប៉ុណ្ណោះ លុះក្រោយមកទើបត្រូវបានអភិវឌ្ឍខ្លួនមកសម្រាប់ប្រើប្រាស់ទូទៅបែបនេះ។

 

ពាក្យពេចន៍ខ្លះដែលមិនហ៊ាននិយាយ ទីបំផុតក៏អាចផ្ញើជូនទៅគេហើយក៏ជាឱកាសដែលអាចដឹងពីមតិយោបល់ និងចំណាប់អារម្មណ៍របស់អ្នកដទៃមកលើខ្លួន។

 

ស្របពេលដែលវាកំពុងត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ដោយមនុស្សភាគច្រើនបានគិតថា វាជាវិធីមួយដ៏ល្អប្រសើរសម្រាប់ការបញ្ចេញនូវមតិយោបល់ ក៏ដូចជាផ្ញើសារក្នុងចិត្តទៅកាន់នរណាម្នាក់ដោយមិនចង់បង្ហាញពីអត្តសញ្ញាណ វាក៏អាចជាអាវុធមួយចាក់ដោតបេះដូងនៃអ្នកប្រើប្រាស់ដែលបានទទួលមតិយោបល់អវិជ្ជមាន ការរិះគន់ គម្រាមកំហែងរហូតមិនអាចទទួលបានផងដែរ។ អ្នកអាចស្រមៃមើលថា ក្នុងចំណោមសារជាច្រើនដែលអ្នកបានទទួល ក្នុងនោះមានសារដែលនិយាយពីចំណុចអវិជ្ជមានរបស់អ្នក ប្រមាថអ្នក បន្ទាបតម្លៃ និងពាក្យពេចន៍អសុរោះជាបន្តបន្ទាប់ តើអ្នកនឹងមានអារម្មណ៍បែបណា?

 

នេះមិនមែនជាកម្មវិធីទី១នោះទេដែលមានមុខងារបែបនេះទេ យើងក៏ឃើញការបង្កើត App ស្រដៀងគ្នាពីមុនមក ដែលភាគច្រើនបានបរាជ័យព្រោះតែវាបានក្លាយជាឧបករណ៍ដែលជះឥទ្ធិពលអវិជ្ជមានទៅលើអ្នកប្រើប្រាស់ ដូចជាករណីបាក់ទឹកចិត្តខ្លាំង និងខ្លះដល់ថ្នាក់ការធ្វើអត្តឃាតទៀតផង ដែលជាផ្នែកមួយនៃ cyberbullying តែទេាះជាយ៉ាងក៏ដោយ លោកអ្នកអាចសាកល្បងប្រើសម្រាប់កំសាន្តរយៈពេលខ្លី និងលើកទឹកចិត្តខ្លួនឯងស្របពេលដែលទទួលពាក្យសរសើរផ្សេងៗ ក៏ប៉ុន្តែប្រសិនបើមានការផ្ញើរសារអវិជ្ជមាន ការរិះគន់ គម្រាមកំហែង អ្នកគួរតែបំភ្លេចវាចោល លុបApp ហើយរស់នៅក្នុងភាពបើកចំហវិញ ដោយកំុព្យាយាមស្វែងរកមុខអ្នកដែលផ្ញើរសារនេាះមកអ្នកអី ព្រេាះវាធ្វើឲ្យអ្នកខាតពេលវេលា បាក់ទឹកចិត្ត ឬឈានទៅដល់ការគិតខ្លី។

 

ក្មេងអាយុក្រោម ១៧ ឆ្នាំ មិនគួរប្រើ Sarahah ទេ!

 

រូបភាព៖ អាចជាការតាមដានពីអនាមិក ហើយអ្នកនឹងមានភាពភ័យខ្លាចបន្តិចម្តងៗ...

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់

profile.png
Oun Tey Toch 1 ឆ្នាំ មុន

ល្អខ្លាំងណាស់

profile.png
Clinic Community 1 ឆ្នាំ មុន

សូមអរគុណ។

ឆ្លើយតប
profile.png
KimLay Heng 1 ឆ្នាំ មុន

Good

profile.png
Clinic Community 1 ឆ្នាំ មុន

Thank you...

ឆ្លើយតប