ហេលស៍ថាម ប្រូ លេខ ៦១

តើអ្នកដឹងទេថា «ជំងឺទឹកនោមផ្អែម» ទាមទាឲ្យមានការព្យាបាលអស់មួយជីវិត ហើយត្រូវការតាមដានទៀងទាត់ ដើម្បីចៀសវាងនូវផលវិបាកផ្សេងៗដែលអាចកើតមាន ដែលរួមមានដូចជា ជំងឺលើសសម្ពាធឈាម ផលវិបាកទៅលើតម្រងនោម ផលវិបាកលើភ្នែក ជាដើម។ ហេតុនេះហើយ ប្រជាជនទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែមផ្ទាល់ ព្រមទាំងអ្នកដែលមានសមាជិកកើតជំងឺនេះ ត្រូវស្វែងយល់ពីវាឲ្យបានលម្អិត។ ក្នុងនោះ មានចំណេះដឹងជាច្រើនដែលអ្នកអាចស្វែងយល់បាន រួមមាន ការព្យាបាល ការតាមដាន និងវិធីសាស្ត្រការពារពីការវិវឌ្ឍទៅដល់ការកើតមាននូវផលវិបាកផ្សេងៗលើសរីរាង្គដទៃ ដែលជាដំណាក់កាលអាចធ្វើឲ្យបាត់បង់ជីវិត ត្រូវបានបង្ហាញជូនក្នុងទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខនេះ...

ខាងក្រោមនេះ ជាចំណងជើងនៃប្រធានបទធំៗ តែខាងក្នុងនេះ គឺមានអត្ថបទជាច្រើនទៀត...
_ជំងឺទឹកនោមផ្អែម និង ទឹកនោមប្រៃអាចកើតដំណាលគ្នាបានទេ ?
_ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកងងឹតភ្នែកបានដែរ?
_ជំងឺទឹកដក់ក្នុងភ្នែក និងការថែទាំ
_ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេច ?
_Verzenio ឱសថថ្មីសម្រាប់ជំងឺមហារីកសុដន់

----------------------
ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។
Healthtime Pro, Building Health Professionals


មតិយោបល់