សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ

នាមជានិស្សិតវេជ្ជសាស្រ្តមួយរូប ប្រាកដណាស់ គឺមិនអាចគេចផុតនូវដំណាក់កាលចុះអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យនោះទេ ហើយសម្រាប់អ្នកទើបតែចុះដំបូងៗ និងអ្នកដែលមិនសូវបានទទួលការណែនាំ ឬហ្វឹកហាត់ពីរៀមច្បង ក៏ដូចជាសាស្រ្តាចារ្យនោះ សៀវភៅមួយនេះអាចនឹងជាមិត្តដ៏ល្អមួយរបស់អ្នកសម្រាប់បន្ថែមទៅលើអ្វីដែលបានទទួលពីសាលារៀន និងការណែនាំពីមនុស្សដែលអ្នកទុកចិត្ត។

គួរបញ្ជាក់ផងដែរថា «សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ» នេះត្រូវបានបែងចែកជា៥ ជំពូក ក្នុងនោះរួមមាន ៖
-ការពិនិត្យអ្នកជំងឺ និងកំណត់ហេតុជំងឺ
-បច្ចេកទេសកាយវិការ
-លទ្ធផលប្រក្រតីនៃការស្រាវជ្រាវវិភាគបន្ថែម 
-សង្រ្គោះបន្ទាន់ 
-ផ្សេងៗ
ក្រោមការរៀបរៀងដោយ វេជ្ជបណ្ឌិត ឌី ណារុងរិទ្ធិ

សង្ឃឹមថា នេះនឹងជាឯកសារដ៏មានគុណប្រយោជន៍មួយទៀតសម្រាប់អ្នករាល់គ្នា…

ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់