សេចក្តីណែនាំគ្លីនិក ស្តីពីសំណុំសកម្មភាពអប្បបរមា

«សេចក្តីណែនាំគ្លីនិកស្តីពីសំណុំសកម្មភាពអប្បបរមា» ជាឯកសារដែលបានធ្វើការកែលម្អដោយផ្អែកលើសេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាពដែលមានស្រាប់ និងឯកសារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងស្របបការវិវត្តជឿនលឿននៃវិស័យសុខាភិបាល និងជាឯកសារដៃគូគ្នាជាមួយនឹង«សេចក្តីណែនាំប្រតិបត្តិពីសំណុំសកម្មភាពអប្បបរមាសម្រាប់មណ្ឌលសុខភាព» និងត្រូវបំពេញបង្គ្រប់គ្នាទៅវិញទៅមក។

សេចក្តីណែនាំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពិនិត្យ និងកែសម្រួលសៀវភៅសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍមណ្ឌលសុខភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងភាគីដៃគូអភិវឌ្ឍ និងដៃគូប្រតិបត្តិសំខាន់ៗក្នុងវិស័យសុខាភិបាល សម្រាប់អ្នកបម្រើការងារសុខាភិបាលនៅថ្នាក់មណ្ឌលសុខភាព ដើម្បីយកទៅប្រើប្រាស់ជាគោលការណ៍សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ និងគុណភាព។ លើសពីនេះទៅទៀត សេចក្តីណែនាំនេះ ក៏ត្រូវប្រើសម្រាប់ថ្នាក់ជាតិ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ដើម្បីយកជាទិសដៅក្នុងការរៀបចំផែនការ ការបណ្តុះបណ្តាល ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងក្នុងការសម្រេចផ្តល់ធនធាន សំដៅលើកម្ពស់ទាំងបរិមាណ និងគុណភាពនៃការផ្តល់សេវាសុខាភិបាល នៅថ្នាក់មណ្ឌលសុខភាព រាប់បញ្ចូលទាំងថ្នាក់សហគមន៍ផងដែរ។

នៅក្នុងសេចក្តីណែនាំដ៏មានគុណប្រយោជន៍នេះ គឺមានបង្ហាញជូនយ៉ាងលម្អិតអំពីសេវា និងផ្នែកនៃជំងឺផ្សេងៗទៅតាមជំពូកនីមួយៗ ដោយមានបញ្ជាក់យ៉ាងក្បោះក្បាយតាមរយៈចំណុចនីមួយៗ អមជាមួយនឹងការពន្យល់ណែនាំ និងបង្ហាញជារូបភាព ក៏ដូចជាក្នុងតារាងផងដែរ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


មតិយោបល់