ពិធីបុណ្យសែនព្រះខែ​ លើកទី៤
សំបុត្រ
មិនគិតថ្លៃ
ម៉ោងចាប់ផ្តើម
2:00 PM
ម៉ោងបញ្ចប់
6:00 PM
ថ្ងៃចាប់ផ្តើម
2017-09-29
ថ្ងៃបញ្ចប់
2017-09-29
ប្រទេស
កម្ពុជា
ទីតាំង
Angkor-Kizuna Hall (CJCC)
បានរៀបចំដោយ

នរណាខ្លះបាន ឬកំពុងត្រៀមរៀបចំផ្ទះសម្បែងសម្រាប់ពិធីបុណ្យសែនព្រះខែខាងមុខនេះ? តើបានដឹងថាពិធីបុណ្យនេះមានប្រភពដើមពីប្រទេសណាដែរឬទេ? ហើយគេរៀបចំអ្វីខ្លះសម្រាប់សែនព្រះខែ?
 
សម្រាប់អ្នកដែលមានបំណងយល់ដឹងពីប្រភពដើមនៃពិធីបុណ្យនេះ សូមអញ្ជើញចូលរួម «ពិធីបុណ្យសែនព្រះខែ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ចាប់ពីវេលាម៉ោង ២:០០រសៀល ដល់ម៉ោង ៦:០០ល្ងាច ក្រោមកិច្ចសហការរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCCនិង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ។

ជាក់ស្តែង ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាតែងប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការរំលឹកគុណដល់ជីដូនជីតាដែលបានធ្វើមរណៈកាល។ ដូចគ្នានេះដែរ ប្រទេសជប៉ុន និងសារធារណៈរដ្ឋកូរ៉េក៏មានទំនៀមទំលាប់រៀបចំពិធីបុណ្យសែនព្រះខែ ដើម្បីរំលឹកដល់គុណបុព្វបុរសដែលបានចែកឋានទៅ ក៏ដូចជាដើម្បីអបអរសាទររដូវប្រមូលផលកសិកម្មផងដែរ។  


គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏នឹងមានការធ្វើបទបង្ហាញពីប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ការរៀបគ្រឿងសំណែនសម្រាប់ពិធីនេះតាមបែបវប្បធម៌ជប៉ុន និងកូរ៉េ របៀបធ្វើនំសម្រាប់សែនព្រះខែបែបជប៉ុន និងកូរ៉េ និងការបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីជប៉ុន និងកូរ៉េ និងការសម្តែងនូវរបាំប្រពៃណីជប៉ុន និងកូរ៉េ ។ អ្វីដែលរឹតតែពិសេសនោះ គឺការសម្តែងសិល្បៈសម័យតាមបែប J-Pop និង K-Pop ផងដែរ។
 
សូមអញ្ជើញចូលរួមកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រទេសទាំងពីរនេះទាំងអស់គ្នា!!!

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ