កិច្ចពិភាក្សាទាក់ទងនឹងប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន គួរចូលរួមយ៉ាងណាខ្លះ ដើម្បីកាត់បន្ថយលំហូរចេញរបស់អ្នកជំងឺទៅក្រៅប្រទេស?”
សំបុត្រ
សម្រាប់មុនថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (១០,០០០រៀល សម្
ម៉ោងចាប់ផ្តើម
8:00 AM
ម៉ោងបញ្ចប់
12:00 PM
ថ្ងៃចាប់ផ្តើម
2018-09-01
ថ្ងៃបញ្ចប់
2018-09-01
ប្រទេស
កម្ពុជា
ទីតាំង
វិទ្យាស្ថានជាតិសុខភាពសាធារណៈ សាលបាយ័ន
បានរៀបចំដោយ

ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពីរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងវិធីសាស្រ្តក្នុងការបង្កើនទំនុកចិត្តរបស់អ្នកជំងឺ ហេលស៍ថាម ប្រូ នឹងគោរពអញ្ជើញវាគ្មិនល្បីៗចំនួន៣រូប ដើម្បីចែករំលែក និងពិភាក្សាទាក់ទងនឹងប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន គួរចូលរួមយ៉ាងណាខ្លះ ដើម្បីកាត់បន្ថយលំហូរចេញរបស់អ្នកជំងឺទៅក្រៅប្រទេស?” នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ សាលបាយ័ន។ 

វាគ្មិនក្នុងវេទិកានេះរួមមាន៖
១. លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ 
អនុប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងជាស្ថាបនិកនៃ កាដាវគ្លីនិកសើស្បែក និងឡេសឺរ 
២. សាស្រ្តាចារ្យ ឯក ម៉េងលី 
ស្ថាបនិកនៃមន្ទីរសម្រាកព្យាបាលលុច្ស មន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ និងមន្ទីរពេទ្យអឃីតកោះពេជ្រ និងជាអតីតប្រធានផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត
៣. លោកស្រីទន្តបណ្ឌិត អេង លីគង់ 
នាយិកានៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា CWEA 

វាគ្មិនល្បីៗទាំង ៣រូបខាងលើ នឹងចែករំលែកពីបទពិសោធក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ការគ្រប់គ្រង និងពង្រីកស្ថាប័ន ក៏ដូចជាពិភាក្សា ស្រាយចម្ងល់ផ្សេងៗរបស់អ្នកចូលរួម។

សម្រាប់ការចូលរួម លោកអ្នកអាចចុះឈ្មោះចូលរួមជាមុន ដោយតម្លៃសំបុត្រសម្រាប់មុនថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (១០,០០០រៀល សម្រាប់និស្សិត និង៤០,០០០រៀល សម្រាប់អ្នកធ្វើការ ឬម្ចាស់គ្លីនិក ឱសថស្ថាន) និង សំបុត្រក្រោយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (២០,០០០រៀល សម្រាប់និស្សិត និង៦០,០០០រៀល សម្រាប់អ្នកធ្វើការ ឬម្ចាស់គ្លីនិក/ឱសថស្ថាន) ។ កន្លែងមានកំណត់!

ដើម្បីចុះឈ្មោះជាមុន លោកអ្នកអាចចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។

ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។

កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅអគារ CJCC ថ្ងៃទី ២២ និង២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥រសៀល។
សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ទូរស័ព្ទលេខ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២