Pharmacist Talk ៖ តោះ! និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់...
សំបុត្រ
40,000 រៀល សម្រាប់និស្សិត និង 60,000 រៀល សម្រាប់មិ
ម៉ោងចាប់ផ្តើម
8:00 AM
ម៉ោងបញ្ចប់
12:00 PM
ថ្ងៃចាប់ផ្តើម
2018-09-30
ថ្ងៃបញ្ចប់
2018-09-30
ប្រទេស
កម្ពុជា
ទីតាំង
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)
បានរៀបចំដោយ

ពេលរៀនចប់ផ្នែកឱសថគួរធ្វើអ្វីទៅ?
រៀនផ្នែកឱសថចប់ ប្រាកដជាត្រូវបើកឱសថស្ថានឬយ៉ាងណា?
រៀនចប់ឱសថហើយ មានផ្លូវណាគួរបន្តដើរខ្លះ?
ចុះចំណែកឱសថការីដែលបានបញ្ចប់ការសិក្សាហើយ? តើមានជំនឿចិត្ត និងពេញចិត្តគ្រប់គ្រាន់ឬនៅសម្រាប់ការដើរលើផ្លូវដែលខ្លួនបានជ្រើសរើស?…

ឱសថការី ក៏ដូចជាអនាគតឱសថការីរបស់យើង ប្រហែលជាធ្លាប់បានសួរខ្លួនឯង ឬលើកមកពិភាក្សាជាមួយមិត្តភក្តិជាច្រើនលើកច្រើនសាររួចមកហើយនូវសំណួរខាងលើនេះ ហើយក៏ប្រហែលមានសំណួរជាច្រើនទៀតទាក់ទងនឹងគោលដៅនៃអាជីពទៅថ្ងៃអនាគតដែលតែងតែចោទជាការបារម្ភ និងកង្វល់ជាច្រើនសម្រាប់យើង ជាពិសេសនៅឆ្នាំដែលត្រៀមបញ្ចប់ការសិក្សាតែម្តង។

ជាការពិត អាជីពទៅថ្ងៃអនាគតរបស់ឱសថការីក្រោយបញ្ចប់ការសិក្សាមានច្រើនជម្រើសត្រៀមសម្រាប់ឲ្យឱសថការីដែលបញ្ចប់ការសិក្សាជ្រើសរើស តែទោះយ៉ាងនេះក្តី អ្នកប្រហែលជាម្នាក់ក្នុងចំណោមអនាគត និងបច្ចុប្បន្នឱសថការីជាច្រើនរូប ដែលកំពុងតែមានភាពស្មុគស្មាញ បារម្ភ ខ្វល់ខ្វាយ មិនអាចសម្រេចចិត្ត និងមិនអាចតាំងអារម្មណ៍លើអ្វីដែលកំពុងធ្វើ ថែមទាំងមិនអាចត្រៀមខ្លួនបានត្រឹមត្រូវ សម្រាប់ការសម្រេចជោគជ័យលើគោលដៅអាជីពជាឱសថការីរបស់ខ្លួនបានថែមទៀតផង។ បញ្ហាមួយចំនួនក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យអ្នកនៅស្ទាក់ស្ទើរ ឬមានអារម្មណ៍ថាវង្វេងផ្លូវក្នុងការជ្រើសរើសអាជីពគោលដៅគឺជា ការខ្វះខាតនូវបទពិសោធន៍ ព័ត៌មាន តថភាពជាក់ស្តែង ទំនាក់ទំនង ក៏ដូចជាកម្លាំងជំរុញទឹកចិត្ត ដែលទាំងនេះក៏ធ្លាប់ជាបញ្ហាសម្រាប់រៀមច្បងឱសថការីរបស់អ្នកដូចគ្នាដែរ។

បើអញ្ចឹង ហេតុអ្វីក៏មិនចាប់យកឱកាសក្នុងការជួបជាមួយនឹងសិស្សច្បងឱសថការីរបស់អ្នក ដែលបានឆ្លងកាត់ដំណើរផ្លូវដែលអ្នកកំពុងមានការបារម្ភក្នុងការឈានជើងឆ្លងកាត់ និងមើលថាតើពួកគាត់អាចជួយអ្នកបានកម្រិតណា? អ្នកអាចនឹងភ្ញាក់ផ្អើលក្រោយពីបានជួបពួកគាត់!

ហេតុអ្វី Pharmacist Talk ត្រូវបានបង្កើតឡើង?
ស្របពេលនឹងការចូលរួមលើកកម្ពស់វិជ្ជាជីវៈសុខាភិបាលតាមរយៈប្រតិបត្តិការផ្សេងៗជាច្រើនកន្លងមក ហេលស៍ថាម ប្រូ ក៏ជឿជាក់ផងដែរថា វិជ្ជាជីវៈឱសថសាស្ត្រពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលទាំងមូល ហើយក្នុងនោះផងដែរការលើកកម្ពស់ធនធានមនុស្ស ពោលគឺអនាគតឱសថការីជំនាន់ក្រោយ គឺជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ។ ហេតុនេះ លើកនេះ ហេលស៍ថាម ប្រូ បានធ្វើការគោរពអញ្ជើញនូវវាគ្មិនវ័យក្មេងដែលជានិមិត្តរូបដ៏មានប្រជាប្រិយនៅក្នុងវិស័យឱសថសាស្ត្រចំនួន ១០រូប ដើម្បីធ្វើការចែករំលែកលើបទពិសោធន៍“នៅក្នុងដំណើរក្រោយរៀនចប់” របស់ពួកគាត់ទៅកាន់អនាគតឱសថការីរបស់យើង ដើម្បីបង្ហាញជាមាគ៌ាក្នុងការជ្រើសរើសដំណើរជីវិតដ៏ត្រឹមត្រូវក្នុងវិជ្ជាជីវៈរបស់ពួកគេ ដើម្បីឈានដល់ភាពជោគជ័យលើអាជីព និងនាំទៅដល់ការកើនឡើងទាំងចំនួន និងគុណភាពនៃធនធានមនុស្សក្នុងការលើកកម្ពស់វិស័យឱសថសាស្ត្រ ក៏ដូចជាវិស័យសុខាភិបាលទាំងមូលតែម្តង។

អ្វីគួររំពឹងថានឹងទទួលបានក្រោយពីចូលរួម Pharmacist Talk នេះ?
ហេលស៍ថាម ប្រូ ជឿជាក់ថា ក្រោយពីចូលរួមកម្មវិធីនេះអ្នកនឹងអាចរកឃើញនូវគោលដៅដែលធ្លាប់តែស្រពិចស្រពិល ទទួលបានគន្លឹះក្នុងការសម្រេចគោលដៅក្នុងអាជីព ព័ត៌មានជាក់ស្តែងអំពីអាជីព កម្លាំងជំរុញចិត្ត និងភាពជឿជាក់លើគោលដៅដែលបានជ្រើសរើស ដែលទាំងនេះនឹងអាចជួយឱសថការី ក៏ដូចជាអនាគតឱសថការីក្នុងការត្រៀមខ្លួនឲ្យបានល្អដើម្បីឈានជើងក្នុងអាជីពក្នុងក្រីស្រម៉ៃ ក៏ដូចជាជួយក្នុងការអភិវឌ្ឍដំណើរផ្លូវនៅក្នុងអាជីពបច្ចុប្បន្នរបស់ខ្លួនផងដែរ។ តាមរយៈការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សិស្សច្បងឱសថការីរបស់យើង ក៏ដូចជាការប្រឹក្សាយោបល់ អ្នកក៏នឹងអាចចាប់ផ្តើមរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងអាចជ្រើសរើសអាជីពដែលស័ក្តិសមចំពោះខ្លួនប្រកបដោយជំនឿចិត្តផងដែរ។ លើសពីនេះ ហេតុអ្វីមិនចាប់ឱកាសជួបជុំនេះក្នុងការបង្កើនចំណងមិត្តភក្តិភាព ក៏ដូចជាភាពស្និទស្នាលនៅក្នុងក្រុមគ្រួសារឱសថការីរបស់យើង និងស្វែងរកនិមិត្តរូបដែលជាគំរូសម្រាប់អាជីពអនាគតរបស់អ្នកផង?

គួរបញ្ជាក់ផងដែថា សិស្សច្បងឱសថការីរបស់យើង ដែលនឹងចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖
1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍
3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល
4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា
5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ
6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd.
7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប
8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ
9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា
10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។

សំបុត្រចូលរួម
សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹមតែ ២០,០០០រៀល (សម្រាប់និស្សិត) និង៤០,០០០រៀល (សម្រាប់មិនមែននិស្សិត) នៅមុនថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ ចំពោះតម្លៃសំបុត្រក្រោយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គឺ ៤០,០០០រៀល (សម្រាប់និស្សិត) និង៦០,០០០រៀល (សម្រាប់អ្នកមិនមែននិស្សិត) ។
***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!!

របៀបចុះឈ្មោះ
ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។
ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។

កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

កុំភ្លេច ចូលរួមជាមួយពួកយើង ក្នុងកម្មវិធី Pharmacist Talk ៖ “តោះ! និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់”ទាំងអស់គ្នា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពី៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

ប្រញាប់កក់សំបុត្ររបស់អ្នកនៅថ្ងៃនេះ (កន្លែងមានកំណត់)! ហើយពួកយើង និងសិស្សច្បងឱសថការីរបស់យើង នឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅថ្ងៃនោះ!

*ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ