កញ្ចប់សុខភាពថ្លេីមទូទៅ​ (Liver health check up)

ការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសថ្លេីម 

ការពិនិត្យឈាមបឋម

ការពិនិត្យជាតិពុលថ្លេីុំម

ការពិនិត្យជាតិលឿង

ការពិនិត្យចលនាទឹកប្រម៉ាត់

ការពិនិត្យរកវីរុសរលាកថ្លេីមបេ​និង​សេ

ការពិនិត្យអេកូសាស្រ្តពោះ

-----------------------------------

ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម?

ការខ្សោយថ្លើមមានន័យថា មុខងារថ្លើមមានការថយចុះ ដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើម ហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។ 

កត្តាបង្កនិងកត្តាប្រឈម
ថ្លើមខ្សោយអាចបង្កឡើងដោយកត្តាជាច្រើន ប៉ុន្តែកត្តាដែលជួបប្រទះញឹកញាប់មានដូចជា៖
• ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A)
• វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B,C virus)
• ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម
• ជំងឺខ្លាញ់រុំថ្លើម
• អ្នកផឹកស្រាច្រើន
• និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease  និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease)។  
រោគសញ្ញាទូទៅ
ជាធម្មតាអ្នកដែលមានការខ្សោយថ្លើមដំណាក់កាលដំបូង មិនមានចេញជារោគសញ្ញាជាក់លាក់ណាមួយនោះទេ ដោយអ្នកជំងឺគ្រាន់តែមានអាការៈហេវហត់ អស់កម្លាំង ទទួលទានអាហារពុំសូវបាន ឬឡើងកន្ទួលលើស្បែកតែប៉ុណ្ណោះ ដោយសារអាការៈនេះមិនអាកំណត់បានថា ជាសញ្ញានៃការខ្សោយថ្លើមនោះទេ ព្រោះវាងាយច្រឡំនឹងជំងឺដទៃទៀត។

ដោយឡែក ចំពោះអ្នកជំងឺណាដែលបានវិវឌ្ឍទៅជាជំងឺថ្លើមរ៉ាំរ៉ៃ គាត់អាចកើតមានដូចជា ទាចទឹក ខាន់លឿង វង្វេងវង្វាន់ ឬអាចឈានដល់ការសន្លប់បាត់ស្មារតី ដែលទាំងនេះសុទ្ធសឹងតែជារោគសញ្ញាដែលបញ្ជាក់ថា អ្នកជំងឺមានការខ្សោយថ្លើមធ្ងន់ធ្ងរ ហើយក៏បញ្ជាក់ថាវាមានការយឺតយ៉ាវក្នុងការព្យាបាលដើម្បីឲ្យថ្លើមត្រឡប់មកដូចដើមវិញទៅហើយ។

Healthtime  Pro - Health Education 53.00$

គ្លីនិកឯកទេស អេគីប - EKiP Gastrointestinal and Liver Specialist Clinic