ចៅ ប៊ុនហ៊ាន - DDS, MSc. | ទន្តបណ្ឌិត

ទន្តបណ្ឌិត ប៊ុនហ៊ាន

ទន្តបណ្ឌិត ប៊ុនហ៊ាន បានចូលរួមជាមួយរំចង់ចាប់តាំង ពីឆ្នាំ2004 ដោយពីមុនបានធ្វើការនៅគី្លនីកឯកជនមួយ នៅទីក្រុងភ្នំពេញអស់រយៈ ពេល៣ឆ្នាំ។ គាត់បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ 2000 និងបានទទួលសញ្ញាប័ត្រផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងនៅឆ្នាំ 2008 ពី ប្រទេសម៉ាឡេស៊ី។

គាត់ចាប់អារម្មណ៍លើការព្យាបាល ជាលិកាជុំវិញធ្មេញ ការដាំបង្គោលក្នុងឆ្អឹង និង សម្ផស្សទន្តសាស្រ្ត (Reconstruction and Cosmetic Surgery) ព្រោះគាត់រីករាយជាមួយអ្នកជំងឺរបស់គាត់ពេលទទួលបានសម្ផសដូចដើមវិញ។ គាត់មានប្រសាសន៍ថា ចំពោះការព្យាបាលមាត់ធ្មេញដែលមានបញ្ហាធ្ងន់ធ្ងរទាំងស្រុងឡើងវិញ មនុស្សគ្រប់រូបអាចចំណេញថវិកាជាច្រើនបើជ្រើសរើសរំចង់។

គាត់បានបន្ថែមទៀតថា ការប្តេជ្ញាចិត្តរបស់គ្លីនិកចំពោះបចេ្ចកវិទ្យា និងសំភារៈល្អបំផុតធានានូវទន្តសាស្រ្តប្រកបដោយគុណភាពដោយមានតម្លៃស្មើមួយភាគពីរប៉ុណ្ណោះបើប្រៀបធៀបទៅនឹងប្រទេសដទៃ។ ក្រៅពីនេះគាត់ក៏ជាគ្រូបង្រៀនក្រៅម៉ោងស្ម័គ្រចិត្តនៅមហាវិទ្យាល័យទន្តសាស្រ្ត នៃសកលវិទ្យាល័យអន្តរជាតិ។ ឥឡូវនេះគាត់បញ្ចប់វគ្គសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង នៅ Frankfurt ប្រទេសអាល្លឺម៉ង់។

ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។

ចៅ ប៊ុនហ៊ាន - DDS, MSc.

មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ - Roomchang Dental Hospital