ណុល រិទ្ធី - DDS, MSc. | ទន្តបណ្ឌិត

ទន្តបណ្ឌិត ណុល រិទ្ធី 

ទន្តបណ្ឌិត ណុល រិទ្ធី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Prosthodontics ពីសកលវិទ្យាល័យ Mahidol ប្រទេសថៃ។ ទន្តបណ្ឌិតរិទ្ធី ចូលរួមជាមួយរំចង់នៅដើមឆ្នាំ 2010 ដោយមើលឃើញពីការប្តេជ្ញាចិត្ត របស់រំចង់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួន ដើម្បីផ្តល់ជូននូវសេវាកម្មដែលល្អបំផុតជូនអតិជន។

ខណៈជាសិស្សឆ្នើមក្នុងវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទន្តបណ្ឌិត រិទ្ធី បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនក្នុងការពង្រីកចំណេះដឹងខ្លួន។

គាត់មានការប្តេជ្ញាចិត្តជាខ្លាំងក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មជួសជុល និងដាក់បំពេញធ្មេញដែលបានបាត់បង់ ឬ ខូចខាត ជូនអ្នកជំងឺគ្រប់រូបនូវសម្រស់ដ៏ស្រស់ស្អាត រក្សាបាននូវសមត្ថភាពទំពារអាហារដ៏យូរអង្វែង និងបន្ថែមគុណភាពនៃជីវិត។

ទន្តបណ្ឌិត ណុល រិទ្ធីអាចនិយាយភាសាខ្មែរ ថៃ និងអង់គ្លេស។

ណុល រិទ្ធី - DDS, MSc.

មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ - Roomchang Dental Hospital