Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

FAQ

 អំពីការសរសេរអត្ថបទ
ហេតុអ្វីគួរចូលមកសរសេរអត្ថបទក្នុងគេហទំព័រ Healthtime.tips ជាជាងក្នុងBlog ខ្លួនឯង?
Healthtime ជាសហគមន៍មួយដែលធ្វើការផ្សារភ្ជាប់រវាងអ្នកស្វែងរក និងផ្តល់សេវាកម្មសុខភាព ដែលជាទូទៅមានអ្នកចូលទស្សនា​ និងអានជាអ្នកជំងឺ អ្នកស្រលាញ់សុខភាព និងអ្នកស្ថិតនៅក្នុងវិជ្ជាជីវៈសុខាភិបាល។

គុណប្រយោជន៍ដែលខុសប្លែកពីការសរសេរនៅក្នុងប្លុកផ្ទាល់ ខ្លួនរួមមាន ៖
-ឱកាសបង្ហាញសមត្ថភាព​ និងសក្តានុពលរបស់អ្នកទៅកាន់សាធារណជន និងម្ចាស់ស្ថាប័នពាក់ព័ន្ធផ្សេងៗឲ្យបានគេបានស្គាល់អ្នក
-ឱកាសការងារក្នុងស្ថាប័នល្បីៗក្នុងវិស័យសុខាភិបាល
-ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ
-ឱកាសចុះផ្សាយអត្ថបទក្នុងទស្សនាវដ្តីហេលស៍ថាមប្រូ
-ឱកាសត្រូវបានអញ្ជើញមានវត្តមានជាវាគ្មិនកិត្តិយស
-មិនបាច់ចំណាយច្រើនក្នុងការចែករំលែកអត្ថបទរបស់ខ្លួន។
   
ប្រសិនបើចង់ចូលសរសេរអត្ថបទ តែមិនចង់ប្រើប្រាស់ឈ្មោះពិតរបស់ខ្លួនឯង តើត្រូវធ្វើដូចម្តេច?

គ្រាន់តែជ្រើសរើសប្រើប្រាស់ឈ្មោះហៅក្រៅជាការស្រេច

តើធ្វើបែបណាទើបចូលសរសេរអត្ថបទបាន?
ជម្រើសទី១
-ដំបូង សូមធ្វើការចុះឈ្មោះជាមុនសិន
-ស្វែងរកមើលប៊ូតុង«បង្កើតអត្ថបទផ្ទាល់ខ្លួន» នៅត្រង់របាខាងឆ្វេងដៃ រួចចុចលើវា

ជម្រើសទី២
-ចូលទៅកាន់ Home Page
-ជ្រើសរើសយក«ចំណេះដឹង និងព័ត៌មាន»
-ជ្រើសរើសយក «បង្កើតអត្ថបទផ្ទាល់ខ្លួន»

តើមានប្រធានបទអ្វីខ្លះដែលអាចចូលរួមសរសេរបាន?
អ្វីក៏បាន ឲ្យតែអត្ថបទដែលមានគុណប្រយោជន៍ និងអាចទុកចិត្តបានដែលទាក់ទិននឹងសុខភាព
-សុខភាពបច្ចេកទេស
-សុខភាពទូទៅ
-ការសិក្សា ការងារ និងការធ្វើអាជីវកម្ម (ក្នុងវិស័យសុខាភិបាល)
-វិបត្តិសុខភាព
-ព័ត៌មាន (សុខភាព និងទូទៅ)
-ការសិក្សា និងវិភាគលើជំងឺ។

ប្រសិនបើមិនបាននិពន្ធដោយខ្លួនឯង តើអាចយកអត្ថបទដែលមានស្រាប់ហើយ មកសង្ខេប​ ឬបកប្រែបានដែរ ឬទេ?
ប្រាកដជាបាន ប៉ុន្តែ អ្នកគួរតែបញ្ជាក់ពីប្រភពនៃឯកសារផងដែរ។

តើអាចដាក់ជាវីដេអូភ្ជាប់ជាមួយអត្ថបទបានដែរ ឬទេ?
អាចបាន! ដោយគ្រាន់តែធ្វើការ Copy Embed link របស់វីដេអូរបស់អ្នក ហើយធ្វើការPaste ទៅលើកន្លែងដែលមានបង្ហាញថា «Embed Code» (ត្រង់ខាងក្រោមគេបង្អស់ កន្លែងដែលអ្នកបង្កើតអត្ថបទ)

ក្នុងករណីដែលគ្មានកំព្យូទ័រ តើអាចសរសេរអត្ថបទក្នុងទូរស័ព្ទដៃបានដែរ ឬទេ?
ប្រាកដជាបាន

ប្រសិនបើមានបញ្ហាសុខភាពផ្សេងៗ តើអាចចោទជាសំណួរនៅត្រង់ចំណុចណា?
-ចូលទៅកាន់Home page
-ជ្រើសរើសយក«វិបត្តិសុខភាព»
-ជ្រើសរើសយក«បង្កើតអត្ថបទផ្ទាល់ខ្លួន»

អំពីការអានអត្ថបទ
ធ្វើយ៉ាងណា ទើបអាចស្វែងរកអត្ថបទ ដែលចង់អានបាន?​
-ចូលទៅកាន់Home page
-ជ្រើសរើសយក«ចំណេះដឹង និងព័ត៌មាន»
-សរសេរពាក្យគន្លឹះនៅក្នុង«ស្វែងរក» រួចចុច«ស្វែងរក»

តើមានអត្ថបទប្រភេទអ្វីខ្លះដែលអាចអានបាន?
-សុខភាពបច្ចេកទេស
-សុខភាពទូទៅ
-ការសិក្សា ការងារ និងការធ្វើអាជីវកម្ម (ក្នុងវិស័យសុខាភិបាល)
-វិបត្តិសុខភាព
-ព័ត៌មាន(សុខភាព និងទូទៅ)
-ការសិក្សា និងវិភាគពីជំងឺ
-វេទិកាពិភាក្សាពីប្រធានបទផ្សេងៗ

ក្រៅពីការអាន តើអាចធ្វើអ្វីបានទៀត ក្នុងគេហទំព័រនេះ ?
មុខងារពិសេសមួយទៀត គឺ៖
-ស្វែងរកសេវាកម្មសុខភាព (បន្ទប់ពិគ្រោះជំងឺ គ្លីនិក មន្ទីរពេទ្យ)
   + ណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតតាមប្រព័ន្ធអ៊ិនធឺណែត
   + ស្វែងយល់ពីមតិយោប់របស់អ្នកជំងឺដទៃទៀត
   + ដឹងពីតម្លៃក្នុងការព្យាបាលផ្សេងៗ
   + បញ្ចេញមតិយោលប់អំពីសេវាដែលអ្នកបានទទួល
-ការសាកសួរពី«វិបត្តិសុខភាព» ដែលលោកអ្នក ឬមនុស្សដែលអ្នកស្គាល់ជួួបប្រទះ
-ចូលរួមកិច្ចពិភាក្សាអំពីប្រធានបទផ្សេងៗក្នុងវេទិកា «មែនក៏អី»
-ស្វែងរកព័ត៌មានពី«ព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗ»
-ទទួលបានដំណឹងអំពី«ការផ្តល់ជូនពិសេសៗ» ពីស្ថាប័នផ្តល់សេវាកម្មសុខភាពផ្សេងៗ។

តើអាចភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ផ្តល់បទសម្ភាសន៍ ដើម្បីទទួលបានព័ត៌មានលំអិតដែរ ឬទេ?
អាចបាន ក្នុងករណីដែលម្ចាស់ផ្តល់បទសម្ភាសន៍ជាម្ចាស់គណនីមួយនៅក្នុងគេហទំព័ររបស់យើង

តើអាចបញ្ចេញមតិយោបល់ជុំវិញអត្ថបទដែលបានអានដែរឬទេ?
អាចបាន សម្រាប់ការបញ្ចេញមតិយោបល់
-ចូលទៅក្នុងអត្ថបទដែលចង់ផ្តល់មតិយោបល់
-អូសចុះក្រោមទៅផ្នែកបញ្ចប់នៃអត្ថបទ អ្នកនឹងឃើញពាក្យថា«បញ្ចេញមតិយោបល់»
-សរសេរមតិយោបល់ដែលអ្នកចង់ដាក់ រួចចុច«បញ្ចេញយោបល់» ជាការស្រេច។

អំពីការស្វែងរកសេវាកម្មសុខភាព
តើមានស្ថាប័នអ្វីខ្លះដែលអាចស្វែងរកបាន?
ស្ថាប័នផ្តល់សេវាកម្មសុខភាពរួមមាន៖
-គ្លីនិក
-មន្ទីរពេទ្យ
-បន្ទប់ពិគ្រោះជំងឺ។

តើមានគ្លីនិកនៅក្រៅប្រទេសដែរឬទេ?
សម្រាប់នាពេលបច្ចុប្បន្ននេះ គឺមិនទាន់មាននោះទេ ប៉ុន្តែនឹងអាចស្វែងរកបានក្នុងពេលឆាប់ៗនេះ។

ក្នុងករណីដែលស្គាល់តែឈ្មោះវេជ្ជបណ្ឌិត តែមិនស្គាល់ឈ្មោះគ្លីនិក តើអាចធ្វើការស្វែងរកបានដែរឬទេ?
នឹងមានក្នុងពេលឆាប់ៗនេះ

តើដំណើរការនៃការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតអាចធ្វើឡើងតាមរូបភាពណាដែរ?
ជម្រើសទី១
អាចទាក់ទងផ្ទាល់តាមរយៈទូរស័ព្ទដែលបានបង្ហាញ
ជម្រើសទី២
-ចូលទៅកាន់ទំព័រអាជីវកម្មដែលអ្នកចង់ណាត់ជួប
-ជ្រើសរើស«Book now»
-ជ្រើសរើសឈ្មោះវេជ្ជបណ្ឌិត
-ជ្រើសរើសកាលបរិច្ឆេទនៃការណាត់ជួប
-ជ្រើសរើសម៉ោងនៃការណាត់ជួប

អំពីការចុះឈ្មោះជាម្ចាស់ទំព័រអាជីវកម្ម
ហេតុអ្វីគួរបង្កើតទំព័រអាជីវកម្មមួយនៅក្នុងគេហទំព័រនេះ?
ការបង្កើតជាទំព័រអាជី​វកម្មប្រៀបបាននឹងការចូលរួមជាសមាជិកមួយរូបនៃ«សហគមន៍ហេលស៍ថាម»ដែលអ្នកនឹងទទួលបានគុណប្រយោជន៍ជាច្រើនរួមមានដូចជា៖
-បងា្ហញសក្តានុពលគ្លីនិករបស់អ្នកដោយចំណាយធនធានតិច
-ទាក់ទង និងឆ្លើយតបនឹងមតិយោបល់របស់អ្នកជំងឺ
-ចែករំលែកចំណេះដឹងសុខភាពទៅកាន់សាធារណជន
-រួមចំណែកដោះស្រាយបញ្ហា និងចម្ងល់សុខភាពនៃប្រជាជន។

តើការចុះឈ្មោះជាសមាជិកនេះត្រូវការបង់ប្រាក់ដែរឬទេ?
សូមទាក់ទងក្រុមការងារ សម្រាប់ព័ត៌មានបន្ថែម៖​ 069 888 959, 077 888 076

ក្នុងនាមជាម្ចាស់ទំព័រអាជីវកម្មមួយ តើខ្ញុំមានសិទ្ធិធ្វើអ្វីបានខ្លះ?
-បង្កើតនូវទំព័រអាជីវកម្មផ្ទាល់ខ្លួន
-កែប្រែព័ត៌មានផ្សេងៗអំពីទំព័រអាជីវកម្មរបស់អ្នកទាក់ទិននឹង
  +ព័ត៌មានទូទៅ    
  +សេវាកម្ម
  +ក្រុមការងារ
  +ការផ្តល់ជូនពិសេសៗ
-កែប្រែព័ត៌មានផ្ទាល់ខ្លួននៃគណនីរបស់អ្នក់
-បង្កើតអត្ថបទផ្ទាល់ខ្លួន ដោយអាចធ្វើការភ្ជាប់ទៅនឹងគ្លីនិករបស់អ្នក
-ទទួលបានការណាត់ជួបពីអ្នកជំងឺតាមអនឡាញ
-ទទួលបានការជូនដំណឹងអំពីការបញ្ចេញមតិយោបល់ និងវាយតម្លៃលើសេវាកម្មរបស់អ្នក
-ឆ្លើយតបទៅនឹងមតិយោបល់របស់អ្នកជំងឺ។

ក្នុងករណីដែលមិនមានក្រុមការងារដែលគ្រប់គ្រងគណនីជាម្ចាស់ទំព័របាន តើគួរធ្វើដូចម្តេច?
ក្រុមការងារហេលស៍ថាម នឹងជួយគ្រប់គ្រងជូនបាន ប៉ុន្តែចំពោះការកែប្រែត្រង់ចំណុចណាខ្លះ ខាងម្ចាស់គ្លីនិកត្រូវផ្តល់ដំណឹងមកកាន់ក្រុមការងារជាមុន​ និងឲ្យបានច្បាស់លាស់។

តើទំព័រអាជីវកម្មមួយអាចមានមនុស្សលើសពីម្នាក់ជាអ្នកគ្រង់គ្រងដែរឬទេ?
បច្ចុប្បន្នបានតែម្នាក់ប៉ុណ្ណោះ

ក្រៅពីហ្វេសប៊ុក តើអាចធ្វើការshareទំព័រអាជីវកម្មទៅបណ្តាញសង្គមផ្សេងបានដែរឬទេ?
អាចបាន! ដោយគ្រាន់តែធ្វើការcopy link គ្លីនិករបស់អ្នក ហើយpasteត្រង់កន្លែងណាដែលចង់ចែករំលែកជាការស្រេច។

តើ«ទំព័រអាជីវកម្មក្នុងគេហទំព័រហេលស៍ថាម» មានលក្ខណៈពិសេសអ្វីខ្លះ បើប្រៀបជាមួយនឹងការចុះឈ្មោះនៅYellow Pages  គេហទំព័រ ផ្ទាល់ខ្លួន ​ ឬទំព័រហ្វេសប៊ុក?
លក្ខណៈពិសេសដែលអ្នកអាចជាមួយធ្វើបានជាមួយ«ទំព័រអាជីវកម្មក្នុងគេហទំព័រហេលស៍ថាម» រួមមាន
-អ្នកដែលចូលទស្សនា ឬស្វែងរកនៅក្នុងគេហទំព័រ គឺសុទ្ធតែចំគោលដៅ ដែលអាចជាអ្នកមានបញ្ហាសុខភាព អ្នកស្រលាញ់សុខភាព​ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
-ក្រៅពីបង្ហាញពីព័ត៌មានទូទៅរបស់គ្លីនិក ក៏អាចបង្ហាញផងដែរនូវក្រុមការងារជាវេជ្ជបណ្ឌិតនីមួួយៗ
-បង្កភាពងាយស្រួល់ដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកតាមរយៈប្រភេទសេវា ជំងឺ និងទីតាំង
-អាចបញ្ចូលនូវអត្ថបទជាចំណេះដឹងសម្រាប់សុខភាព និងការផ្តល់ជូនពិសេសៗ ដោយធ្វើការភ្ជាប់លីងទៅកាន់គ្លីនិករបស់អ្នកតែម្តង
-អាចទទួលការណាត់ជួបពីអ្នកជំងឺដោយភាពងាយស្រួល
-ស្ថិតនៅក្នុងសហគមន៍ហេលស៍ថាមដែលមានត្រូវបានគេស្គាល់ច្រើន ជាពិសេសនៅក្នុងវិស័យសុខាភិបាល
-មានចំនួនអ្នកទស្សនាជាប្រចាំ
-ចំណាយតែម្តងក្នុងមួយឆ្នាំ (ដោយមិនចាំបាច់ចំណាយច្រើនលើMaintenance Web)។

Top