បើអ្នកឈប់ផឹកកាហ្វេ រឿងទាំងនេះនឹងអាចកើតមាន…
ធ្លាប់តែញ៉ាំជាប្រចាំ ឬរៀងរាល់ថ្ងៃទៅហើយ រហូតដល់រាងកាយក៏ទម្លាប់នឹងទទួលយកសារធាតុកាហ្វេអ៊ីនចូលទៅក្នុង ដល់ពេលបញ្ឈប់ភ្លាមៗ ប្រាកដណាស់ គឺអាចកើតមានរឿងរ៉ាវខ្លះៗដោយមិនអាចចៀសវាងបាន… ដែលក្នុងនោះផងដែរ មានទាំងលទ្ធផលល្អ និងអាក្រក់ …សូមអានលម្អិតនៅក្នុងអត្ថបទខាងក្រោម ជាពិសេសការបកស្រាយនៃចំណុចនីមួយៗ ដើម្បីបានយល់ដឹងពីហេតុ និងផលទាំងអស់…
ស្រកទម្ងន់
ការទទួលទានសារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ ឬភេសជ្ជៈមានជាតិអាល់កុល បានចូលរួមជម្រុញការបង្កើនកម្រិតជាតិស្ករប្រចាំថ្ងៃប្រហែល១០% ដែលជាកត្តាប្រឈមមុខមួយនៃជំងឺសរសៃឈាមបេះដូង។ ដើម្បីទប់ស្កាត់បញ្ហានេះ លោកអ្នកគួរតែកាត់បន្ថយការដាក់ស្ករបន្ថែមទៅក្នុងកាហ្វេ ហើយអាចកាត់បន្ថយកាល់ឡូរីមួយចំនួនពីរបបអាហារប្រចាំថ្ងៃរបស់លោកអ្នកដែរ។
ឡើងទម្ងន់
សារធាតុកាហ្វេអ៊ីនអាចទប់ស្កាត់ចំណង់អាហាររបស់អ្នកបានជាបណ្តោះអាសន្ន។ ដូចនេះ បើអ្នកបញ្ឈប់ការទទួលទានសារធាតុកាហ្វេអ៊ីន នោះលោកអ្នកនឹងមានការកើនឡើងនៃចំណង់អាហារហើយរកជំនួសដោយសារធាតុខ្លាញ់ ឬជាតិស្ករច្រើនដងជាងធម្មតាដែលអ្នកមានជាប្រចាំថ្ងៃ។
គេងបានគ្រប់គ្រាន់
អ្នកអាចទទួលបាននូវការគេងនៅពេលយប់កាន់តែល្អ នៅពេលដែលអ្នកចាប់ផ្តើមរស់នៅដោយមិនមានសារជាតិកាហ្វេអ៊ីន ជាពិសេសអ្នកធ្លាប់ញ៉ាំកាហ្វេ នៅពេលរសៀលឬពេលល្ងាច។ ការសិក្សាមួយបានរកឃើញថា ការញ៉ាំកាហ្វេ 6 ម៉ោងមុនពេលចូលគេង ក៏អាចរំខានដល់វដ្តនៃការគេងរបស់មនុស្សនៅយប់បានដែរ។
ឈឺក្បាលញឹកញាប់
មួយភាគធំនៃអ្នកចូលចិត្តទទួលទានកាហ្វេ អាចមានអាការៈឈឺក្បាលដែលធ្វើឲ្យប៉ះពាល់ដល់រាងកាយ និងអារម្មណ៍នៅពេលពួកគាត់បានឈប់ផឹកកាហ្វេភ្លាមៗ។ អាដ្រេណាលីន (Adrenaline) និង ដូប៉ាមីន (Dopamine) ជាអ័រម៉ូនដែលដើរតួជារំញោចធម្មជាតិ និងធ្វើឲ្យអ្នកស្រស់ស្រាយ ហើយវាមានប្រសិទ្ធភាព នៅពេលទទួលទានសារធាតុកាហ្វេអ៊ីន។ ផ្ទុយទៅវិញ ការកើនឡើងនៃអាឌីណូស៊ីន(Adenosine)ដែលជាអ័រម៉ូនមួយដែលទទួលខុសត្រូវចំពោះការសម្រាក និងការអស់កម្លាំង បានបណ្តាលឲ្យមានការផ្លាស់ប្តូរទៅជាគីមីមួយចំនួននៃខួរក្បាលរបស់អ្នកដែលនាំឲ្យមានការឈឺក្បាល។ ដូចនេះហើយ អ្នកគួរកាត់បន្ថយការទទួលទានរបស់អ្នកបន្តិចម្តង ៗ រៀងរាល់ 2 ឬ 3 ថ្ងៃម្តង។
មានអារម្មណ៍មិនស្រួលខ្លួន
ការឈឺក្បាលមិនមែនជារោគសញ្ញាតែមួយដែលបណ្តាលមកពីការឈប់ទទួលទានកាហ្វេអ៊ីននោះទេ។ ប៉ុន្តែវាមានរោគសញ្ញាផ្សេងទៀតដូចជា ផ្តាសាយ ការគេងមិនលក់ និងមានផលប៉ះពាល់ទៅលើផ្លូវចិត្តមួយផ្នែកដែរដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ឆាប់ខឹង ងាយនឹងផ្លាស់ប្តូរអារម្មណ៍ជាដើម។ អ្នកជំនាញបាននិយាយថា អ្នកនឹងមិនមានអារម្មណ៍បែបនេះយូរនោះទេ ពោលគឺកើតឡើងនៅរយៈពេល២ថ្ងៃដំបូង និងមានផលប៉ះពាល់ដទៃទៀតមិនលើសពីមួយទៅពីរសប្តាហ៍ក្រោយការឆប់ទទួលទានកាហ្វេ។
ទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត
កាហ្វេមានជាតិអាស៊ីតខ្ពស់ដែលបណ្តាលឲ្យធ្មេញរបស់លោកអ្នកងាយនឹងខូច ឬធ្វើឲ្យធ្មេញប្រែប្រួលពណ៌។ ការកាត់បន្ថយជាតិកាហ្វេអ៊ីនបានជួយការពារធ្មេញរបស់អ្នកបញ្ហានេះ ជាហេតុនាំឲ្យអ្នកមានស្នាមញញឹមស្អាត និងមានទំនុកចិត្តទៀតផង។
បាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្ម
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា កាហ្វេ គឺជាប្រភពមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាជាច្រើនបានរកឃើញថាការផឹកកាហ្វេច្រើនជាង 3 ពែងក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ក៏ដូចជាបង្កើនសុខភាពឆ្អឹង។ ជាអកុសល វាមិនមានន័យថា ប្រសិនបើអ្នកកាត់កាហ្វេ អ្នកនឹងបាត់បង់ផលប្រយោជន៍ដល់សុខភាពនោះទេ ប៉ុន្តែអ្នកគួរជំនួសវាជាមួយនឹងតែផ្លែឈើ និងបន្លែដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
ពិបាកក្នុងការប្រមូលផ្តុំអារម្មណ៍
ភាពអស់កម្លាំង និងឆាប់ខឹង គឺជាផលប៉ះពាល់ពីរយ៉ាងនៃរបបអាហារដែលមិនមានជាតិកាហ្វេអ៊ីន ដែលរួមចំណែកដល់ការខ្វះខាតការប្រមូលផ្តុំអារម្មណ៍។ ការកើនឡើងនៃអាឌីណូស៊ីន ហើយការទំពារស្ករកៅស៊ូអាចជួយទប់ទល់បញ្ហានេះបាន។ អ្នកនឹងមានអារម្មណ៍ធម្មតាវិញ ក្រោយរយៈពេលមួយសប្តាហ៍នៃការឈប់ទទួលទានកាហ្វេ។
មានអាការៈទល់លាមក
សារធាតុកាហ្វេអ៊ីនបានធ្វើឲ្យចលនាពោះវៀនមានភាពប្រសើរជាងការឈប់ទទួលទានវា ពោលគឺការទល់លាមក។ ជាការល្អវិញ អ្នកគួរទទួលទានអាហារសម្បូរសារធាតុសរសៃ (ត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិបន្លែនិងសណ្តែក) និងទឹកឲ្យបានច្រើន បូករួមការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ នោះពោះវៀនរបស់អ្នកនឹងត្រឡប់មកប្រក្រតីវិញ។
មានអារម្មណ៍ថាស្រងូតស្រងាត់
ដោយសារតែជាតិកាហ្វេអ៊ីន គឺជាភ្នាក់ងាររំញោចកម្រិតអ័រម៉ូនស្ត្រេសនៅក្នុងខ្លួនអ្នក ហើយប្រសិនបើអ្នកទទួលទានវាច្រើនលើសកម្រិត អាចធ្វើចង្វាក់បេះដូងមានការកើនឡើងដែលស្តែងចេញជារោគសញ្ញាដូចជា ញ័រដៃ ឬញ័រជើង។ ការបាត់បង់ជាតិកាហ្វេអ៊ីននឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ និងព្រួយបារម្ភតិចតួចតែប៉ុណ្ណោះ៕
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ