Menu

វ៉ាក់សាំង Rabies Vaccines ត្រូវបានប្រមូលមកវិញ


វ៉ាក់សាំង Rabies Vaccines ត្រូវបានប្រមូលមកវិញ

សេចក្តីជូនដំណឹងពីក្រសួងសុខាភិបាលចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨ សូមជម្រាបជូនលោកលោកស្រី  ជាវេជ្ជបណ្ឌិត  ឱសថការី និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖
យោងតាមលិខិតលេខ ៥៩០៨ កបទ.សអ/អប៣ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលិខិតលេខ ២៩៥ REC.CHN/២០១៨ ចុះថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០១៨ របស់ស្ថាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានពិនិត្យឃើញថាក្រុមហ៊ុន Changchun Changsheng Life Sciences Ltd. ដែលបានផលិត និងចែកចាយវ៉ាក់សាំង Rabies Vaccines មានការវេចខ្ចប់ជា B/5 Vials doses+ 5 Vials Solvant នាំចូលដោយក្រុមហ៊ុន K-MAN Co., Ltd. ក្នុងលេខទិដ្ឋាកា CAMN 0001IV-16 នៅសាធារណរដ្ឋប្រជាមានិតចិនមានលក្ខណៈខុសស្តង់ដាដែលច្បាប់បានអនុញ្ញាត។

អាស្រ័យហេតុនេះ  អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមមានវិធានការដូចតទៅ៖
១- គ្រឹះស្ថានលក់ឱសថក្នុងស្រុក ដែលធ្វើប្រតិបត្តិការនាំចូល  ឬចែកចាយឱសថ  ត្រូវប្រមូលមកវិញនូវវ៉ាក់សាំងខាងលើនេះពីគ្រឹះស្ថានលក់ឱសថនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
២- គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិក បន្ទប់ពិគ្រោះជំងឺ  បន្ទប់ព្យាបាលជំងឺ  និងគ្រប់សេវាសុខាភិបាលផ្សេងទៀតត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងទាំងនេះ។
៣- គ្រឹះស្ថានលក់ឱសថទាំងអស់ត្រូវបញ្ឈប់ការតាំងលក់វ៉ាក់សាំងខាងលើ។
៤- គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុច ១ខាងលើ។
៥- ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់វ៉ាក់សាំងខាងលើនេះ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

Related Articles