ជំងឺដំបៅត្រៀមមហារីក និងមហារីកមាត់ស្បូន៖ ការការពារ តាមដានរោគ និងព្យាបាល
ជំងឺមហារីកស្បូនស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក ដែលជាមូលហេតុបណ្តាលឲ្យស្រ្តីស្លាប់ តែចំពោះប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូនជាមូលហេតុនាំមុខគេដែលបណ្តាលឲ្យស្រ្តីស្លាប់ក្នុងចំណោមមហារីកទាំងអស់ដែលកើតលើស្រ្តី។
មូលហេតុបង្ក
មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកមាត់ស្បូនគឺ HPV (Human Papilloma Virus)។
របៀបចម្លង
ជំងឺមហារីកមាត់ស្បូនអាចឆ្លងតាមរយៈការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគ HPV ជាច្រើនដងទើបអាចបង្កឲ្យមានដំបៅត្រៀមមហារីកជាច្រើនឆ្នាំមិនមានការតាមដាន និងព្យាបាលទើបឈានទៅដល់មហារីកមាត់ស្បូន។
រោគសញ្ញា
ជាទូទៅ ការលេចឡើងនូវរោគសញ្ញានៃមហារីកមាត់ស្បូនរួមមាន៖
• មានធ្លាក់ឈាមចន្លោះឈាមរដូវ
• រដូវមិនទៀងទាត់ ឬមកមានលក្ខណៈច្រើន
• មានធ្លាក់ឈាមក្រោយពេលរួមភេទ
• ធ្លាក់ឈាមមុនពេលមានរដូវ
• ធ្លាក់សរញឹកញាប់
• ឈឺណែនលើថ្ងាសញឹកញាប់។
ការស្រាវជ្រាវរកដំបៅត្រៀមមហារីកនៅមាត់ស្បូន និងរោគវិនិច្ឆ័យ (Cervical Cancer Screening and Diagnostic)
• VIA
• HPV DAN Testing
• Colposcopy
• Pap Smear
• Cervical Biopsies
ការការពារ ជំងឺមហារីកមាត់ស្បូន
ដើម្បីការពារពីដំបៅត្រៀមមហារីកមាត់ស្បូន និងបង្ការជំងឺមហារីកមាត់ស្បូនរួមមាន៖
១. Primary Prevention៖ HPV Vaccination
២. Secondary Prevention៖ Regular Screening
• VIA
• HPV Test
• Pap Smear
• Vaccination + Regular Screening = You best defence, Early Treatment
ជំងឺមហារីកមាត់ស្បូនអាចបង្ការបានដោយ
• ការចាក់វ៉ាក់សាំង
• ពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់
• ព្យាបាលឲ្យទាន់ដំណាក់កាលមិនឲ្យវិវឌ្ឍទៅជាមហារីក។
បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គ្រួច រ៉ាយ៉ូណែត វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងរោគស្រ្តី និងជាប្រធានផ្នែកពិគ្រោះជំងឺក្រៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ