ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ





(ភ្នំពេញ)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានរៀបចំ កម្មវិធីអាហារូបត្ថម្ភលើកទី៣នៅលើទឹកដីកោះនរា រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ន និងពង្រឹងនូវចំណេះដឹងចាំបាច់អំពីអាហារូបត្ថម្ភ និងតួនាទីដ៏សំខាន់របស់វាក្នុងសុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃក៏ដូចជាចូលរួមលើកទឹកចិត្តឱ្យមានការទទួលយកនូវទម្លាប់រស់នៅដែលមានសុខភាពល្អ និងសកម្មផងដែរ។
កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលក្នុងចំណោមពួកគេជាច្រើននាក់មានឱកាសទទួលបានការណែនាំអំពីអាហារូបត្ថម្ភ និងកាយសម្បទាផ្ទាល់ខ្លួនពីអ្នកជំនាញសុខភាព និងអាហារូបត្ថម្ភកំពូលៗ ក៏ដូចជាទទួលបានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវសកម្មភាពកំសាន្តសប្បាយៗជាច្រើនទៀតផងដែរ ដែលរួមមាន ការរត់លេងកម្សាន្ត 5K (5K Fun Run), ការទទួលទានអាហារក្រឡុកដោយឥតគិតថ្លៃ, ការរាំ Zumba, Experience Pass(បាល់ទាត់ខ្នាតតូច, បាល់ទាត់លើតុ, វាយសី, កីឡាបាល់បោះ), មាតិកាចែករំលែកអំពីសុខភាព (Doctor Talk) ដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី, ការពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យសកល និង ការ៉េម F1 ដែលធ្វើពីផលិតផល Formula 1 របស់យើងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ស្តង់បង្ហាញរបស់ក្រុមហ៊ុន Herbalife កម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះបានជម្រុញការពិភាក្សា និងសកម្មភាពដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។
លោក Vu Van Thang ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ដែលកម្មវិធីអាហារូបត្ថម្ភនៅរាជធានីភ្នំពេញបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយទៀតចំពោះការប្តេជ្ញាចិត្តមិនរាថយរបស់យើងក្នុងការលើកកម្ពស់ស្មារតី សុខភាព និងសុខុមាលភាព និងសហគមន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តសាធារណជនឱ្យទទួលយកនូវរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ពួកយើងក៏មានមោទកភាពយ៉ាងរីករាយផងដែរ ដែលអ្នកចែកចាយឯករាជ្យ និងបុគ្គលិកទាំងអស់របស់យើងបានចូលរួមខ្នះខ្នែងយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ»។
កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ ហើយក៏បានក្លាយជាព្រឹត្តិការណ៍សុខភាពសាធារណៈប្រចាំឆ្នាំមួយនៅក្នុងរាជធានីភ្នំពេញ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់រយនាក់ទូទាំងប្រទេស។
អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

