CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-05-31 · 3,776 views

ជ័យលាភីនៃការប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោក ឆ្នាំ ២០១៧

This article is general health information, not a diagnosis or personal medical advice. If you are unwell or worried, talk to a doctor or pharmacist.

Full article available in Khmer; English translation has not been supplied.

1 / 2

នាព្រឹកថ្ងៃទី ៣១ ខែឧសភា សន្និសិទ្ធកាសែតមួយបានរៀបចំឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) និងក្រុមហ៊ុនថ្នាំពណ៌ជាតិ (Cam-paint Company) ដើម្បីជាការអបអរសាទរទៅកាន់ក្រុមយុវវ័យ (សិស្សវិទ្យាល័យ) មកពីវិទ្យាល័យទួលទំពូង វិទ្យាល័យពោធិ៍សាត់ សាលា AIS និងសាលា ZAMAN ដែលបានទទួលជ័យលាភីលំដាប់ថ្នាក់ពិភពលោកដ៏អស្ចារ្យ នៅក្នុងកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកលើកទី ៥ ដែលហៅកាត់ថា GYEC ក៏ដូចជាការជួបជុំភាគីដែលពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នៃការប្រកួតប្រជែងនេះ។

ការប្រកួតប្រជែង បានប្រព្រឹត្តិឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាច រយៈពេល ១២ម៉ោង សម្រាប់សិស្សដែលមានអាយុចាប់ពី ១៦ដល់១៨ឆ្នាំ ដែលក្នុងនោះមានការចូលរួមពីក្រុមសិស្សវិទ្យាល័យ ចំនួន ១៤ក្រុម មកពី ៨ប្រទេសនៃទ្វីបផ្សេងៗគ្នា ដូចជាទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាមេរិចខាងជើង និងទ្វីបអាមេរិចខាងត្បូង។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសម៉ុងហ្គោលី ប្រទេសប្រេស៊ីល ប្រទេសជប៉ុនជាដើម។

ភាពជោគជ័យនេះ កើតឡើងពីកិច្ចប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងប៉ិនប្រសព្វ។ បន្ថែមពីនេះ ក៏មានការចូលរួមបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ ពីសំណាក់ លោកគ្រូ សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ លោកគ្រូ ឌិន សុមេធារិទ្ធ សហស្ថាបនិកនៃសណ្ឋាគារ Frangipani លោកគ្រូ យន់ ម៉ាលឹមឆេង គ្រូជំនាញផ្នែកហិរញ្ញវត្ថុ និងលោកគ្រូ ព្រំ វាសនា គ្រូជំនាញកាត់តវីដេអូ។

គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ ដែលហៅកាត់ថា GYEC ជាកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដ៏មានប្រជាប្រិយបំផុតលើពិភពលោក ហើយកម្មវិធីប្រកួតសរសេរគម្រោងអាជីវកម្មដ៏ស្វិតស្វាញនេះបានធ្វើឡើងតាមបច្ចេកវិទ្យាទំនើបបែបលក្ខណៈសាកលមួយតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងនោះ មានបណ្តាប្រទេសជាច្រើនបានបញ្ជូនបេក្ខជន និងបេក្ខនារីវ័យក្មេងរបស់ពួកគេទៅចូលរួមប្រកួតប្រជែងនេះជារៀងរាល់ឆ្នាំ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

HealthTime pharmacy, Russey Keo 598 and Boeung Snor, Phnom Penh. Open until 9 PM. Cancellation and refunds. Privacy.