2017-08-31 · 16,529 views
៧ចំណុច ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
៣/ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែមប្រភេទ មូលហេតុជំងឺទឹកនោមផ្អែមប្រភេទ១(Type1 Diabetes Mellitus)ជំងឺទឹកនោមផ្អែមប្រភេទ២ជំងឺទឹកនោមផ្អែមប្រភេទផ្សេងៗទៀតតារាងកម្រិតជាតិស្ករអត់មានជំងឺទឹកនោមផ្អែមកំពុងប្រឈមនឹងជំងឺទឹកនោមផ្អែមមានជំងឺទឹកនោផ្អែមគ. ការគ្រប់គ្រងព្យាបាលដោយថ្នាំគ្រាប់ និងចាក់ ( សូមចុចទីនេះ តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? )៦/ គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរង្វាស់១/ និយមន័យ ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃវាកើតឡើងពីការលើសជាតិស្ករក្នុងឈាម ដែលបណ្តាលមកពីអរម៉ូន អាំងស៊ុយលីន (Insulin-ជាអរម៉ូនផលិតពីកោសិកាលំពែង) ដែលដឹកនាំជាតិស្ករទៅឲ្យកោសិកាប្រើប្រាស់ផលិតមិនគ្រប់គ្រាន់ ឬមិនផលិត ឬកោសិការបស់រាងកាយស៊ាំនឹងអរម៉ូននោះ។
២/ កត្តាប្រឈមមុខ កត្តាមិនអាចផ្លាស់ប្ដូរបាន -ក្រុមគ្រួសារមានប្រវត្តទឹកនោមផ្អែម -កត្តាជនជាតិ -អាយុ > 45ឆ្នាំ -ទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ
កត្តាអាចធ្វើឲ្យប្រសើរឡើង -កត្តាធាត់ -លើសសម្ពាធឈាម -លើសជាតិខ្លាញ់ក្នុងឈាម -អ្នកត្រៀមនឹងកើតជំងឺទឹកនោមផ្អែម -ទម្លាប់រស់នៅមិនល្អ ៖ មិនហាត់ប្រាណ ជក់បារី ផឹកស្រា ដេកច្រើនពេក>៨ម៉ោង
៣/ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម
ប្រភេទ
មូលហេតុ
ជំងឺទឹកនោមផ្អែមប្រភេទ១
(Type1 Diabetes Mellitus)
-បេតា កោសិកា របស់លំពែងត្រូវបានបំផ្លាញ -ធ្វើឲ្យខ្វះអាំងស៊ុយលីនដាច់ខាត
ជំងឺទឹកនោមផ្អែមប្រភេទ២
( Type2 Diabetes Mellitus)
-ភាពផ្សាំ (ធ្វើការមិនល្អ) របស់អាំងស៊ុយលីន -ដំណើរវិវឌ្ឍបញ្ចេញមិនគ្រប់គ្រាន់របស់អាំងស៊ុយលីន
ជំងឺទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ( GDM)
-ភាពផ្សាំរបស់អាំងស៊ុយលីនក្នុងកោសិកា
ជំងឺទឹកនោមផ្អែមប្រភេទផ្សេងៗទៀត
-កង្វះសែន ក្នុងមុខងារបេតា កោសិកា -ជំងឺលំពែង -ថ្នាំ ឬ ជាតិគីមីផ្សេងៗ
៤/ ការធ្វើរោគវិនិច្ឆ័យ ក. ផ្អែកលើរោគសញ្ញាដូចជា៖ នោមច្រើន (លើសពី៣លីត្រក្នុង២៤ម៉ោង) ផឹកទឹកច្រើន មានជាតិស្ករច្រើនក្នុងទឹកនោម ញ៉ាំច្រើន អស់កម្លាំង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល ស្រកទម្ងន់ ...។ ខ. ប្រវត្តិអ្នកជំងឺ ៖ គ្រួសារ ឬបងប្អូនបង្កើតមានប្រវត្តិកើតជំងឺទឹកនោមផ្អែម គ. ការបូមឈាមទៅវិភាគ ៖ កំរិតជាតិស្ករនៅក្នុងឈាម។
តារាងកម្រិតជាតិស្ករ
អត់មានជំងឺ
ទឹកនោមផ្អែម
កំពុងប្រឈម
នឹងជំងឺទឹកនោមផ្អែម
មានជំងឺទឹកនោផ្អែម
មុនបរិភោគអាហារឬអត់អាហារយ៉ាងតិច ៨ម៉ោង
<100 mg/dL
110 - 125 mg/dL
≥126 mg/dL
២ម៉ោងក្រោយអាហារ
<140 mg/dL
140 - 199 mg/dL
≥200 mg/dL
Hemoglobin A1C
4% - 5.9%
6% - 6.4%
>6.5%
៥/ ការព្យាបាល ក. ការគ្រប់គ្រងព្យាបាលខ្លួនឯងដោយការហាត់ប្រាណ ការហាត់ប្រាណទៀងទាត់ជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រោះវាមានផលប្រយោជន៍ដូចជា៖ - ជួយបន្ថយជាតិស្ករ - ជួយបន្ថយជាតិខ្លាញ់ - ជួយការពារកុំឲ្យកើតជំងឺលើសឈាម និងបន្ថយសំពាធឈាម - ធ្វើឲ្យសុខភាពផ្លូវចិត្ត និងគុណភាពរស់នៅល្អប្រសើរ - ជួយរក្សា និងធ្វើឲ្យឆ្អឹង សាច់ដុំ និងសរសៃពួរមានភាពមាំមួនល្អ -ជួយឲ្យយើងអាចរក្សាបាននូវទម្ងន់រាងកាយមួយប្រកបដោយផាសុខភាព -ជួយធ្វើឲ្យមនុស្សចាស់មានភាពរឹងមាំ និងមិនងាយឆាប់ទ្រុឌទ្រោម។
គន្លឹះក្នុងការការហាត់ប្រាណ -សូមជ្រើសរើសយកការហាត់ប្រាណណាដែលសមស្របសម្រាប់អ្នក -សូមចាប់ផ្តើមការហាត់ប្រាណដោយសន្សឹមៗ រហូតដល់កម្រិតមួយដែល សមស្របសំរាប់អ្នក -សូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរើសយក វិធីនិងកម្រិតហាត់ប្រាណដែលល្អសំរាប់អ្នក -សូមហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍ (៣០នាទីក្នុងមួយថ្ងៃនិង៥ដងក្នុងមួយសប្តាហ៍ ឬ៥០នាទីក្នុងមួយថ្ងៃនិង៣ដងក្នុងមួយសប្តាហ៍) -ដេកឲ្យបានគ្រប់៨ម៉ោង ក្នុងមួយថ្ងៃ។
ខ. ការគ្រប់គ្រងព្យាបាលដោយចំណីអាហារ អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគចំណីអាហារទៅតាមកម្រិតជាតិស្កររបស់វា។លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារ ដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។
វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក ដំបូងចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតងបន្ទាប់មកបំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ឬប្រូតេអ៊ីនផ្សេងៗទៀត។
ប្រភេទចំណីអាហារអាចបែងចែកជា 3 ក្រុម គឺ 1. ក្រុមអាហារដែលមាន “កម្រិតស្ករទាបបំផុត” 2. ក្រុមអាហារដែលមាន “កម្រិតស្ករមធ្យម” 3. ក្រុមអាហារដែលមាន “កម្រិតស្ករខ្ពស់” (សូមមើលរូបភាពក្នុង slides ខាងលើ)
គ. ការគ្រប់គ្រងព្យាបាលដោយថ្នាំគ្រាប់ និងចាក់ ( សូមចុចទីនេះ តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? )
៦/ គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម
រង្វាស់
គោលដៅចង់បាន( Goals)
ជាតិស្ករមុនអាហារ(ពោះទទេររយះពេល៨ម៉ោង)
80-130 mg/dl
ជាតិស្ករក្រោយអាហារ ២ម៉ោង
< 180 mg/dl
កំហាប់ស្ករក្នុងឈាម (HbA1C)
< 7%
សំពាធឈាម (មិនទាន់មានផលវិបាក)
<140/90 mmHg
ជាតិខ្លាញ់ (យោងតាមគោលការណ៍ណែនាំរបស់សមាគម
ទឹកនោមផ្អែមអាស៊ីប៉ាស៊ីហ្វិច)
ខ្លាញ់អាក្រក់ក្នុងសរសៃឈាម (LDL Cholesterol)
< 97mg/dl (2.5mmol/L)
ខ្លាញ់រុំសរសៃឈាមបេះដូង ( Triglyceride )
< 133 mg/dl (1.5mmol/L)
ខ្លាញ់ល្អក្នុងសរសៃឈាម (HDL Cholesterol)
> 39 mg/dl (1mmol/L)
៧/ ផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង) ជំងឺស្រួចស្រាវ (Acute) -ជាតិស្ករឡើងខ្ពស់ពេក អាចបង្ករអោយមានជំងឺ មេតាបូលិច អាស៊ីតដូស DKA និង HONK (ហត់ខ្លាំង វង្វេងវង្វាន់ហើយអាចរហូតដល់សន្លប់) និងជំងឺឆ្លងផ្សេងៗ -ជាតិស្ករចុះទាបពេក អាចធ្វើឲ្យសន្លប់។
ជំងឺរ៉ាំរ៉ៃ (Chronic) ខូចសរសៃឈាមតូចៗដូចជា ៖ -ខូចបាតភ្នែក ធ្វើឲ្យស្រវាំង ហើយអាចងងឹតភ្នែក -ខូចតម្រងនោម -ខូចសរសៃឈាម និងប្រាសាទចុងដៃចុងជើង ធ្វើឲ្យស្ពឹកនិង ដំបៅ ខូចសរសៃឈាមធំៗដូចជា ៖ -ដាច់ ឬស្ទះសរសៃឈាមខួរក្បាល -គាំងបេះដូងស្លាប់។
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ គ្លីនិកព្យាបាលទឹកនោមផ្អែម - Diabetes Care Clinic ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ