2017-09-01 · 6,150 views
មានសាច់ដុះតូចៗច្រើននៅលើដងខ្លួន តែក៏ដាច់ទៅវិញពេលដុសសម្អាតខ្លួន ហើយក៏ដុះមកទៀត?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ៖ នាងខ្ញុំ រស់នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំតែងតែមានសាច់ដុះតូចៗច្រើននៅលើបរិវេណដងខ្លួនជាប្រចាំ។ តែសាច់ដុះនេះក៏ដាច់ទៅវិញដោយឯកឯងនៅពេលដែលខ្ញុំដុសសម្អាតខ្លួន ហើយក៏ដុះមកទៀតនៅកន្លែងដដែលឬកន្លែងផ្សេង។ តើនេះជាអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយមែនឬទេ? មានវិធីអ្វីអាចកម្ចាត់បញ្ហានេះឬទេ?
ចម្លើយ៖ ការដុះសាច់តូចៗនេះមាន២យ៉ាង៖ ទី១ គឺស្បែកដែលដុះមែនទែន (skin tags) និងទី២ជាស្បែកដែលកើតឡើងដោយវីរុសនៅពេលដែលយើងមានវ័យចាស់បន្តិច (Siberia Keratosis) ដែលមានស្នាមខ្មៅគ្រាប់នៅលើស្បែក។ ជាការពិតណាស់ សាច់ដែលដុះមកនេះនៅពេលដំបូង វាតែងតែដាច់ទៅវិញនៅពេលដែលយើងដុសជម្រះ ប៉ុន្តែវានឹងដុះមកវិញដោយសារតែកោសិកាដែលជ្រុះមកមិនបានអស់នោះទេ ហើយប្រសិនបើយើងចង់ឲ្យជ្រុះអស់នោះយើងមិនគួរដុសជម្រះតាមទម្លាប់តែមួយមុខនោះទេព្រោះវាអាចបណ្តាលឲ្យខូចដល់កោសិកាស្បែកដែលល្អ និងបង្កឲ្យយើងមានជំងឺស្បែកមួយហៅថាក្រាស់-ក្រិន ឬ អាលែ្លកហ្ស៊ី ឬតាអក។
បើបញ្ហានេះបង្កជាការលំបាកដល់សោភណភាព ប្អូនគួរតែស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងការប្រើទម្លាប់ដុសជម្រះដែលអាចឲ្យខូចស្បែកធម្មតា។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ