2017-09-02 · 7,631 views
[ខ្លឹមៗ] សកម្មភាពដែលអាចធ្វើឲ្យស្រ្តីមានមហារីកមាត់ស្បូន
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ចំពោះស្រ្តីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការមហារីកមាត់ស្បូន គឺមានអត្រាខ្ពស់ជាងស្រ្តីដទៃទៀត។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រ្តីបានជះឥទ្ធិផលអាក្រក់ដល់សុខភាពដោយមិនបានចាប់អារម្មណ៍ជាមុន ពោលគឺការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី3 បន្ទាប់ពីមហារីកដោះ និងពោះវៀនសម្រាប់ស្រ្តីទូទាំងពិភពលោក។ ជំងឺមហារីកមាត់ស្បូនគឺ ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖
- ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម - ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ -ការជក់បារី -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។
ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។ ស្វែងយល់បន្ថែម៖ មហារីកមាត់ស្បូន
បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ជាវេជ្ជបណ្ឌិតជំនាញសម្ភព និង រោគស្រ្តី និងជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ