CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-09-02 · 4,403 views

[ខ្លឹមៗ] ពេលខ្លះអ្នកមិនបានគិតថាអ្នកកំពុងមានបញ្ហាអញ្ចាញធ្មេញនោះទេ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។

កត្តាខ្លះបណ្តាលឲ្យអ្នកកំពុងប្រឈមុខនឹងបញ្ហាអញ្ចាញធ្មេញ៖ -ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី -ការថែទាំមាត់មិនបានល្អ -ការថយចុះប្រព័ន្ធភាពស៊ាំ,ជំងឺទឹកនោមផ្អែម,ជំងឺមហារីក -អ្នកជក់បារី -ការប្រើប្រាស់ថ្នាំមួយចំនួន -កត្តាតំណពូ -អ្នកមានអាយុច្រើន។ ស្របពេលនោះផងដែរ បញ្ហាជំងឺធ្មេញនេះមានរោគសញ្ញាជាក់លាក់មួយ ជាហេតុដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញ៖ -មានការហូរឈាមនៅពេលដុសធ្មេញ -អញ្ចាញធ្មេញលើក្រហមឬពណ៍ស្វាយ -ហើមអញាចេញធ្មេញ -អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ -ធ្មេញមានប្រវែងវែងជាងធម្មតា -មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ -មានការស្រៀវធ្មេញខ្លាំង -ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ -ខ្ទុះនៅអញ្ចាញធ្មេញ -ក្លិនមាត់មិនល្អនិងមានរសជាតិមិនល្អក្នុងមាត់ -បាក់ធ្មេញ៕

ស្វែងយល់បន្ថែម៖​ បញ្ហាអញ្ចាញធ្មេញ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ