2017-09-08 · 5,579 ដងមើល
[ខ្លឹមៗ] សកម្មភាពប្រចាំថ្ងៃដែលបង្កជាជំងឺពុកឆ្អឹង
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជំងឺពុកឆ្អឹងជាជំងឹដែលមនុស្សវ័យចំណាស់ងាយនឹងប្រឈមមុខ ជាពិសេសស្ត្រីវ័យអស់រដូវ។ តែទោះបីជាយ៉ាងណា ជំងឺពុកឆ្អឹងនេះមិនបានកើតលើមនុស្សគ្រប់គ្នានោះទេ ពោលបុគ្គលដែលបានថែរក្សាសុខភាពបានល្អជាប់ជានិច្ច គឺមានការប្រឈមមុខតិចតួច។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។
មានមូលហេតុមួយចំនួនដែលធ្វើឲ្យមានជំងឺពុកឆ្អឹងបានដោយងាយ ហើយទាំងនោះសុទ្ធតែជាសកម្មភាពប្រចាំថ្ងៃផងដែរ៖ •ការជក់បារី •ផឹកស្រា •កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន) •ស្គមពេក •មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន •ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន •ភាពចាស់ •អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ •អ្នកមានជំងឺអ័រម៉ូន(Thyroid Glande)។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ដល់ប្រជាជនគ្រប់រូបគួរគប្បីមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺនេះ ហើយក៏មានវិធីសាស្ត្របង្ការដូចជា ការហាត់ប្រាណជាដើម។ ចំណែកមនុស្សចាស់ និងស្ត្រីអស់វ័យរដូវ គួរតែឧស្សាហ៍ជួបពិគ្រោះ និងតាមដានកំហាប់ឆ្អឹងឲ្យបានទៀងទាត់៕
ស្វែងយល់បន្ថែម៖ ពុកឆ្អឹង ជំងឺដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុន...
បកស្រាយដោយ៖ វេជ្ជបណ្ឌិត លឹម តាំង ជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ។