អំពីយើង
ប្រវត្តិរបស់ហេលស៍ថាម
ហេលស៍ថាម ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១២ ដោយចាប់ផ្តើមជាទស្សនាវដ្តីសុខភាពតែមួយគត់ក្នុងប្រទេសកម្ពុជា។ ដោយមានការទទួលស្គាល់ពីគុណភាពនៃអត្ថបទដែលបានរៀបរៀងដោយក្រុមការងារហេលស៍ថាម សហការជាមួយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលកំពូលៗនៅកម្ពុជា ហេលស៍ថាមបានបន្តបេសកកម្មរបស់ខ្លួនដោយបង្កើតសេវាកម្មណាត់ជួបជាមួយវេជ្ជបណ្ឌិតតាមរយៈអនឡាញដែលមានឈ្មោះថា Healthogo នៅខែកក្កដា ឆ្នាំ ២០១៦ ហើយទទួលបានពានរង្វាន់លេខ ១ ក្នុងការប្រកួតផែនការអាជីវកម្មថ្នាក់តំបន់ដែលរៀបចំដោយ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ-ជប៉ុន JICA។ ខែមករា ឆ្នាំ២០១៧ ហេលស៍ថាមបានបង្កើតជា«សហគមន៍ហេលស៍ថាម» ដែលមានសមាជិកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងអាជីវកម្មក្នុងវិស័យនេះ។ ខែមិថុនា ឆ្នាំ២០១៧ ហេលស៍ថាមទទួលពានរង្វាន់លេខ ១ បន្ថែមទៀតក្នុងការប្រកួតផែនការអាជីវកម្មថ្នាក់ជាតិដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC សម្រាប់គម្រោងអាជីវកម្មសម្រាប់ដោះស្រាយពាណិជ្ជកម្មក្នុងវិស័យសុខាភិបាល ដែលមានឈ្មោះថា Pharmily។ នាពេលថ្មីៗនេះ ក្នុងខែ មករា ឆ្នាំ២០១៨ ហេលស៍ថាម ក៏ទទួលបានពានរង្វាន់មួយទៀតគឺ Brand Leadership Award នៅប្រទេសថៃផងដែរ។
ទស្សនវិស័យ
ហេលស៍ថាមជឿថា "មនុស្សគ្រប់រូបត្រូវទទួលបានព័ត៌មានសុខភាពគ្រប់គ្រាន់ ទទួលបានការថែទាំសុខភាព និងទទួលបានសុខភាពល្អ"
ចក្ខុវិស័យ
ក្លាយជាក្រុមហ៊ុនដែលនាំមុខក្នុងការនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាទាន់សម័យដើម្បីធ្វើឲ្យសុខភាពប្រជាជនកាន់តែប្រសើរ។
បេសកកម្ម
ស្រាវជ្រាវ អភិវឌ្ឍ និងចាប់ដៃគូជាមួយដៃគូដែលមានគុណភាពខ្ពស់ និងមានទំនួលខុសត្រូវសង្គម ដើម្បីនាំមកនូវផលិតផល និងបច្ចេកវិទ្យាដែលអាចជួយជីវិតរបស់ប្រជាជន។
ចែកចាយផលិតផល និងបច្ចេកវិទ្យាទៅផ្នែកដែលពាក់ព័ន្ធ និងអ្នកប្រើប្រាស់។
ផ្តល់នូវការថែទាំដៃគូ និងអតិថិជន និងព័ត៌មាន។
ជម្រុញបែបបត់នៃការស់នៅដែលមានសុខភាពល្អ និងការតាមដានសុខភាពជាប្រចាំ។
តើយើងធ្វើអ្វី?
១ នាំចូល និងចែកចាយ៖
បរិក្ខារថែទាំសុខភាពនៅផ្ទះ៖ CareSens Korea, FORACARE Switzerland, Alpahamed China
ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ៖ Alpecin, Plantur 21
ឧបករណ៍ជំនួយឆ្អឹង៖ Dr. MED Korea
ផលិតផលសម្រាប់គ្លីនិកសម្ផស្ស៖ J-Cain Korea, JBP Korea
២. ឱសថស្ថាន៖ ហេលស៍ថាមជឿជាក់ថា ឱសថស្ថានជាទីតាំងដែលនៅក្បែរប្រជាជនកម្ពុជា ដែលអាចផ្តល់នូវគំរូសេវាកម្ម ផលិតផល ចំណេះដឹង និងការប្រឹក្សាដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ក្រៅពីមានលក់ឱសថ វីតាមីន និងអាហារបំប៉នដូចឱសថស្ថានផ្សេងៗទៀត ឱសថស្ថាន ហេលស៍ថាម ផ្តោតសំខាន់លើទស្សនវិស័យដូចជា៖
_ ការយកចិត្តទុកដាក់ និងការដឹងគុណដល់មនុស្សជុំវិញខ្លួន ជាពិសេសឪពុកម្តាយ យាយតា ដោយជម្រុញការប្រើប្រាស់ផលិតផលសម្រាប់តាមដានសុខភាពជាប្រចាំ និងការប្រើប្រាស់ផលិតផលដែលធានាសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ
_ ការធ្វើលំហាត់ប្រាណដោយសុវត្ថិភាព ដោយជម្រុញការហាត់ប្រាណដោយបំពាក់នូវសម្ភារៈការពារសមរម្យក្នុងការធ្វើសកម្មភាពនីមួយៗ និងផលិតផលសម្រាប់ប្រើប្រាស់ក្រោយមានការថ្លោះគ្រិចផ្សេងៗ
៣ សេវាកម្មទីផ្សារ៖ ហេលស៍ថាមបានបង្កើតនូវវេទិកាជាច្រើនសម្រាប់ការផ្សព្វផ្សាយ និងជាព័ត៌មានដែលប្រជាជនអាចស្វែងរកព័ត៌មានដែលគួរឲ្យទុកចិត្ត ដូចជាទស្សនាវដ្តី ហេលស៍ថាមប្រូ វេបសាយចម្រុះ www.healthtime.tips (បណ្ណាល័យ និងស្វែងរកគ្លីនិក មន្ទីរពេទ្យ) វេទិការជជែកពីសុខភាព Health Time Talk និងទិវាសុខភាព Health Time Festival។ ពួកយើងក៏ផ្តល់ជូននូវសេវាទីផ្សារផងដែរ ដូចជា៖ ការគ្រប់គ្រងយុទ្ធនាការទីផ្សារឌីជីថល និងការផលិតផលវីដេអូ។
អតិថិជនរបស់សេវាកម្មទីផ្សារយើងមានដូចជា៖ ក្រុមហ៊ុនធានារ៉ាបរង Manulife, ក្រុមហ៊ុនភេសជ្ជៈ Khmer Beverages, ក្រុមហ៊ុនទឹកបរិសុទ្ធ Vital, ក្រុមហ៊ុន ជីប ម៉ុង, ក្រុមហ៊ុនកៅអៀក Co-Plaster និងក្រុមហ៊ុនស្ករបៀម Coxil ជាដើម។
តើគ្រួសារហេលស៍ថាមជានរណា?
គ្រួសារ ហេលស៍ថាម មានសមាជិកសុទ្ធសឹងជាថ្នាលយុវជន យុវតីដែលពោរពេញដោយការតាំងចិត្តក្នុងការផ្តល់ជូនសេវាកម្មដែលល្អឥតខ្ចោះ ដើម្បីជាបង្អែកសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈលើបញ្ហាសុខភាព។ សមាជិក ហេលស៍ថាម មានដូចជា ឱសថការី វេជ្ជបណ្ឌិត ក្រុមបច្ចេកទេសបច្ចេកវិទ្យា អ្នករចនា ផ្នែកទីផ្សារ និងទំនាក់ទំនង ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីបណ្តាក្រសួង ស្ថាប័នជាតិ ស្ថាប័នឯកជន អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលជាច្រើនជំនាន់ និងអាជីវកម្មទាក់ទងនឹងសុខភាពផងដែរ។