Sponsored · Pregnacare
2017-09-12 · 11,379 views
Week 39 to 40 Pregnancy
General information, not a diagnosis.


នេះជាសប្ដាហ៍ចុងក្រោយហើយក៏ជាដំណាក់កាលនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃចុងក្រោយដែរ។ អ្នកម្ដាយប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។ តែកុំបារម្ភអារម្មណ៍បែបនោះនឹងបាត់ទៅវិញនូវពេលដែលអ្នកម្ដាយប្រសូតទារករួច។
សប្តាហ៍ទី៣៩៖ នៅក្នុងសប្តាហ៍នេះ អ្នកប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។ អ្នកម្តាយ គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការទៅមន្ទីរពេទ្យ។ អ្នកម្តាយគួរត្រៀមសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅពេកទារកកើតចេញចាកផ្ទៃដូចជា ប្រដាប់ស្នំ និងបំពង់ទឹកក្តៅ ដែលជាតម្រូវការមួយជាចាំបាច់។
សប្តាហ៍ទី៤០៖ នេះជាសប្តាហ៍ចុងក្រោយបំផុតដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីបានឃើញមុខមាត់រូបរាងរបស់ទារកថ្មី ដែលនឹងប្រសូតចេញក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ នៅសប្តាហ៍ទី៤០នេះដែរ ក្បាលរបស់ទារកបានបង្វែរមកដល់រង្វង់ក្រោមនៃស្បូនហើយ។
អ្នកម្តាយគួរសម្រាកនៅមន្ទីរពេទ្យ ដើម្បីប្រុងប្រៀបខ្លួននឹងសម្រាលកូន។ បើសិនមានបញ្ហាអ្វីមិនប្រក្រតី ត្រូវប្រញាប់ហៅគ្រូពេទ្យមកពិនិត្យភ្លាម ព្រោះទារកខ្លះអាចកើតមុនកំណត់ដោយប្រការណាមួយ ឬមានបញ្ហាជាច្រើនទៀតក្នុងអំឡុងពេលកើតដូចជា បែកទឹកភ្លោះមុនថ្ងៃ ឬអ្នកម្តាយមានការឈឺពោះខ្លាំងជាដើម។ មិនបង្អង់ចាំយូរប៉ុន្មានទៀតនោះទេ ទារកដ៏ស្រស់ប្រិមប្រិយនឹងចេញចាកផ្ទៃបានឃើញពន្លឺព្រះអាទិត្យនៃទ្វីបលោកយើងនេះជាក់មិនខាន។
ហេលស៍ថាម សូមចូលរួមអបអរសាទរចំពោះវត្តមានសមាជិកគ្រួសារថ្មីពេញដោយក្តីស្រលាញ់ និងសុភមង្គលរបស់អ្នកម្តាយទាំងអស់គ្នា៕
[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
