2017-09-16 · 19,505 ដងមើល
អាល្លែកហ្ស៊ីច្រមុះ មិនកាចសាហាវ តែស្មុគស្មាញ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយប្រជាជនកម្ពុជាជាច្រើននាក់កំពុងជួបប្រទះជាញឹកញាប់នូវបញ្ហាអាល្លែកហ្ស៊ីច្រមុះ ឬហៅថាជំងឺគ្រុនផ្តាសាយ ដែលបញ្ហានេះកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រីនោះទេ។ ជំងឺនេះមានការប៉ះពាល់ច្រើន ទាំងការរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
1.មូលហេតុ បញ្ហារលាកច្រមុះ ឬអាល្លែហ្ស៊ី ជាញឹកញប់គេហៅថាអាល្លែកហ្ស៊ី កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាគល្អិតនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមចូល មានន័យថាអ្នកមានប្រតិកម្មទៅនឹងពួកវា។ កត្តាដែលបង្កត្រូវបានបែងចែកជាពីរ គឺកត្តាខាងក្នុង និងខាងក្រៅ។ •កត្តាខាងក្នុងមាន៖ ធូលីតាមឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ម៉ាស៊ីនត្រជាក់ ចំណីអាហារ ដូចជាគ្រឿងសមុទ្រជាដើម។ •កត្តាខាងក្រៅមាន៖ ធូលីដីតាមផ្លូវ ផ្សែងរថយន្ត លំអងផ្កា ភាគល្អិតទាំងអស់ដែល ហោះហើរក្នុងខ្យល់។
2.រោគសញ្ញា ប្រព័ន្ធភាពស៊ាំប្រឆាំងទៅភាគល្អិតដែលចូលក្នុងរាងកាយអ្នកនឹងបង្កឲ្យមានរោគសញ្ញាដូចជា៖ •កណ្តាស់ •ហៀរសំបោរទឹកភ្នែក •រមាស់ តឹងច្រមុះ •រមាស់ក្នុងក្រអូមមាត់ •សាច់ច្រមុះរីកធំ •ឬអាចឈានដល់បាត់បង់ការស្រង់ក្លិន
3.ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកថាអ្នកមានជំងឺអាល្លែកហ្ស៊ីនេះ គឺមានការសួរពីរោគសញ្ញារបស់អ្នកជំងឺ និងធ្វើការត្រួតពិនិត្យមួយចំនួន។ ការដឹងពីរោគសញ្ញា និងកត្តាបង្កហេតុ អាចជួយឲ្យដឹងថា តើអ្នកពិតជាមានការអាល្លែកហ្ស៊ី ឬមានបញ្ហាផ្សេងទៀត។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ អ្នកអាចតម្រូវឲ្យមានការធ្វើតេស្តប្រតិកម្មអាល្លែកហ្ស៊ី ដើម្បីរកឃើញថាអ្នកមានប្រតិកម្មទៅនឹងអ្វី។
4.ការព្យាបាល ការព្យាបាលសំខាន់ជាងគេនៃជំងឺអាល្លែកហ្ស៊ីគឺ •ដំបូងបំផុតត្រូវចៀសពីសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី •គ្រប់គ្រងរោគសញ្ញាដោយប្រើថ្នាំ •ការព្យាបាលនៅផ្ទះមួយចំនួន។
5.ផលប៉ះពាល់ បើមិនមានការព្យាបាលបានត្រឹមត្រូវទេ វាអាចវិវត្តិទៅជាជំងឺផ្សេងទៀត ដូចជាជំងឺត្រចៀក ជំងឺសួត ឬស្បែកជាដើម។
6.ការការពារ គួរគប្បីមានការយល់ដឹងពីបញ្ហាអាល្លែកហ្ស៊ីនេះឲ្យបានច្បាស់លាស់ ជាពិសេសពីមូលហេតុបង្ក។ ពេលមានបញ្ហា គួរតែទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។
ជំងឺនេះមិនមានភាពកាចសាហាវទេ តែវាជាប្រភេទជំងឺរ៉ាំរៃ។ ប្រសិនបើប្រជាជនទាំងអស់មានការអាការៈដូចដែលបានរៀបរាប់ខាងលើគួរតែរួសរាន់ទៅជួប ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ទោះបីជំងឺនេះមិនមានភាពធ្ងន់ធ្ងរ តែវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងបាន។