CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-09-22 · 4,612 views

[ខ្លឹមៗ] ខាងក្រោមនេះអាចបញ្ជាក់ថាអ្នកក៏អាចប្រឈមមុខជំងឺក្រិនថ្លើម

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ថ្លើមជាសរីរាង្គដ៏សំខាន់ណាស់ក្នុងប្រព័ន្ធរំលាយអាហារ ដូច្នេះ ការថែទាំក៏ទាមទារមានការយកចិត្តទុកដាក់ខ្លាំងណាស់ដែរ។ យ៉ាងណាវិញ មនុស្សមួយចំនួនមិនបានគិតដិតដល់ ជាហេតុនាំឲ្យមានការខូចខាតរចនាសម្ព័ន្ធ និងមុខងាររបស់ថ្លើមផងដែរ។ ក្នុងចំណោមសកម្មភាពប្រចាំថ្ងៃទាំងអស់ មានសកម្មភាពមួយចំនួនជាសកម្មភាពបំផ្លាញមុខងារថ្លើមបន្តិចម្តងៗ ដែលពេលខ្លះវាអាចវិវឌ្ឍទៅជាក្រិនថ្លើម ឬក៏មហារីកជាដើម។​ ជំងឺក្រិនថ្លើមមានមូលហេតុដូចតទៅ៖ •ការប្រើប្រាស់សារធាតុគីមី ការទទួលទានសុរានិងប្រភេទឱសថបុរាណ-សម័យច្រើន ក្នុងរយៈពេលយូរ ដែលនាំឲ្យប៉ះពាល់ដល់មុខងារនិងកោសិការបស់ថ្លើម។ •អ្នកជំងឺរលាកថ្លើមប្រភេទ B និងC (យោងតាមEASL 2016 បានបង្ហាញពីអត្រានៃអ្នកជំងឺរលាក ថ្លើមប្រភេទ Bមានប្រមាណ៣៥០លាននាក់ និងC ប្រមាណពី១៣០ទៅ១៥០លាននាក់ ដែលវិវឌ្ឍទៅជាក្រិនថ្លើម)។ •ថ្លើមត្រូវបានពុលដោយសារការកើនឡើងនូវជាតិដែកច្រើន។ •អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយប្រឆាំងនឹងខ្លួនឯង (Autoimmune disease) ដែលវាទៅបំផ្លាញសាច់ថ្លើម។ •អ្នកដែលខ្សោយកម្លាំង បាត់បង់ចំណង់អាហារ។ •អ្នកធាត់ដែលអាចបង្កឲ្យមានខ្លាញ់រុំថ្លើម ហើយឲ្យក្រិនក្នុងកម្រិតប្រមាណ៣០%។ •កត្តាជំរុញផ្សេងទៀត មានដូចជា  លើសគីឡូ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសជាតិខ្លាញ់ជាដើម។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត  បានមានប្រសាសន៍ថា មនុស្សគ្រប់រូបគួរតែមានការថែទាំសុខភាពឲ្យបានល្អ ដូចជាការគ្រប់គ្រងរបបអាហារជាដើម ព្រោះការថែទាំនោះគឹជាការថែទាំសុខភាពថ្លើម និងដើម្បីចៀសវាងបញ្ហាណាមួយដែលនាំខាតប្រយោជន៍នៅពេលខាងមុខ៕

ស្វែងយល់បន្ថែម៖ ជំងឺក្រិនថ្លើម

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកុសុមៈ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ